កូរ៉េខាងត្បូង៖ បន្ទាប់ពីបានទម្លាក់វីដេអូឃ្លីបខ្លី សម្រាប់បទចម្រៀងទោលដំបូង របស់សមាជិក ROSÉ ក្នុងក្រុម BLACKPINK កាលពីចុងខែមុន ពេលនេះខាងផលិតកម្ម YG Entertainment បានប្រកាសព័ត៌មានបន្ថែម ដែលតារាស្រីរូបនេះនឹងចេញចម្រៀងទោលរបស់ខ្លួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចែកចាយលើកឡើងបញ្ជាក់ថា ROSÉ នឹងចេញអាល់ប៊ុមទោលលើកដំបូងរបស់នាងនៅនិទាឃរដូវ នាខែមីនាខាងមុខនេះ។ ក្នុងនោះខាងផលិតកម្ម ក៏បានបង្ហើបឱ្យដឹងថានាងបានបញ្ចប់ការថតវីដេអូចម្រៀងរួចរាល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានដឹង ដំណឹងដ៏រំជើបរំជួលនេះហើយ បានធ្វើឲ្យហ្វេនៗ មានភាពអន្ទះសារជាខ្លាំង ជាពិសេសនោះ រំពឹងរង់ចាំនូវ វីដេអូចម្រៀង ក៏ព្រោះតែត្រូវបានគេឲ្យដឹងថា ខាងផលិតកម្ម បានចាយលុយជាទំហំសាច់ប្រាក់យ៉ាងធំ ក្នុងការផលិតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]