អាមេរិក៖ ផ្ទះដំបូងបង្អស់របស់អាមេរិកដែលត្រូវបានព្រីនចេញពីម៉ាស៊ីន 3D បានដាក់លក់ក្នុងតម្លៃ 300,000ដុល្លារក្នុងទីក្រុងញូវយ៉ក។ ក្រុមអ្នកសាងសង់បាននិយាយថា វិធីសាស្ត្រនេះអាចជួយដោះស្រាយវិបត្តិផ្ទះសម្បែងដែលមានតម្លៃថ្លៃបាន។

អចលទ្រព្យដែលនៅតំបន់ Long Island នេះមានបន្ទប់គេងបីធ្វើពីបេតុង បន្ទប់ទឹកពីរ និងកន្លែងដាក់ឡានមួយ ដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងដំណើរការកំព្យូទ័រ (computerized process) ដែលមានតែជាងសំណង់បីនាក់ប៉ុណ្ណោះនៅនឹងកន្លែងចាំឃ្លាំមើលដំណើរការសាងសង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីសាស្ត្រសាងសង់នេះបានធ្វើឱ្យវាក្លាយជាអចលទ្រព្យដែលមានតំលៃថោកសមរម្យ បើទោះបីជាវានៅក្នុងតំបន់ Long Island ដែលល្បីខាងផ្ទះមានតម្លៃថ្លៃក៏ដោយ។ ក្រុមភ្នាក់ងារអចលនទ្រព្យបានអះអាងថាវាមានតម្លៃពាក់កណ្តាលនៃផ្ទះសាងសង់ថ្មីផ្សេងទៀតនៅតំបន់ Riverhead, Long Island។  

រូបភាព
រូបភាព

ក្រុមហ៊ុន SQ4D ដែលព្រីន 3D ផ្ទះនេះអួតថាខ្លួនអាចសាងសង់ផ្ទះបានក្នុងរយៈពេលត្រឹមតែ48ម៉ោង ដោយនិយាយថាបច្ចេកវិទ្យានេះនឹងផ្លាស់ប្តូរឧស្សាហកម្មសំណង់ជារៀងរហូត។ ក្រុមហ៊ុននេះនិយាយថា «ប្រព័ន្ធសំណង់យន្តស្វយ័ត» (autonomous robotic construction systems) ឬ ARCS អាចកាត់បន្ថយចំណាយសាងសង់បាន70ភាគរយ និងបង្កើនល្បឿនដំណើរការទាំងមូល។

ក្រុមហ៊ុននេះកាលពីមុនបានសាងសង់ផ្ទះនៅ Patchogue និងផ្ទះព្រីនដោយម៉ាស៊ីន 3D នៅ Calverton ដែលផ្ទះទាំងពីរនេះស្ថិតនៅលើតំបន់ Long Island ដូចគ្នា។

ផ្ទះដែលព្រីនដោយម៉ាស៊ីន 3D នេះគឺជាផ្ទះដំបូងបង្អស់នៅសហរដ្ឋអាមេរិកដែលទទួលបានវិញ្ញាបនបត្រប្រេីប្រាស់សំណង់ (certificate of occupancy)។ 

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SQ4D ផ្ទះនេះត្រូវបានគេធានាក្នុងរយៈពេលយ៉ាងតិច50ឆ្នាំ ទោះបីជាវាត្រូវបានគេរំពឹងថានឹងមានរយៈពេលយូរជាងនេះក៏ដោយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]