បរទេស៖ ផ្នែកពីរដំបូងនៃស្ថានីយ Gateway របស់អង្គការណាសា នឹងធ្វើដំណើរទៅកាន់ឋានព្រះចន្ទនៅពេលណាមួយក្នុងឆ្នាំ2024 តាមរ៉ុក្កែត Falcon Heavy របស់ SpaceX។ កិច្ចព្រមព្រៀងចំនួន331.8លានដុល្លារដែលទីភ្នាក់ងារបានប្រកាសកាលពីថ្ងៃអង្គារ គឺជាកុងត្រាលើកទី2 ដែលអង្គការណាសាបានប្រគល់ឱ្យក្រុមហ៊ុន SpaceX។
នៅពេលដែលវាទៅដល់គន្លងព្រះចន្ទប្រកបដោយសុវត្ថិភាពហើយនោះ Gateway នឹងដើរតួជាស្ថានីយសម្រាប់ទទួលអវកាសយានិកនិងឧបករណ៍ដែលយកទៅកាន់ឋានព្រះចន្ទ ដែលវាជាផ្នែកមួយនៃកម្មវិធី Artemis របស់អង្គការណាសា។ ផ្នែកពីរដំបូងនៃស្ថានីយ Gateway ដែលយាន SpaceX ត្រូវដឹកនោះគឺមួយជាឧបករណ៍ផ្គត់ផ្គង់ថាមពលនិងប្រព័ន្ធរុញច្រានរ៉ុក្កែត (PPE) និងមួយទៀតកន្លែងស្នាក់នៅនិងទីតាំងស្តុកភ័ស្តុភារ (HALO) ផ្នែកទាំងពីរនេះគឺផលិតឡើងដោយក្រុមហ៊ុនពីរផ្សេងគ្នាសម្រាប់ណាសា មួយមានតម្លៃ375លានដុល្លានិងមួយទៀត187លានដុល្លា។ PPE នឹងផ្តល់ថាមពលដល់ស្ថានីយ Gateway និងអនុញ្ញាតឱ្យស្ថានីយផ្លាស់ទីទៅមកក្នុងគន្លងព្រះចន្ទ ខណៈ HALO នឹងផ្តល់ឱ្យអវកាសយានិកនូវកន្លែងស្នាក់នៅ ពេលពួកគេធ្វើដំណើរទៅកាន់ឋានព្រះចន្ទ។ បេសកកម្មនេះនឹងហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅខែឧសភា ឆ្នាំ2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឈានដល់កម្មវីធី Artemis អង្គការណាសាបានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនឯកជនដើម្បីពន្លឿនពេលវេលានៃគម្រោង។ ទោះយ៉ាងណានៅក្នុងខែមករា ទីភ្នាក់ងារនេះបានពន្យារពេលវេលាសម្រាប់យានស្រាវជ្រាវចំនួនពីរពីចុងខែកុម្ភៈ ទៅចុងខែមេសាវិញ ដែលបានធ្វើឱ្យមានការសង្ស័យថាតើអង្គការណាសានឹងអាចបំពេញគោលដៅកម្មវីធី Artemis ប្រកបដោយមហិច្ឆតារបស់ខ្លួនសម្រាប់ឆ្នាំ2024 បានដែរឬទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]