ឌូបៃ៖ បើនិយាយពីការរក្សាគម្លាតសង្គម គ្មានកន្លែងណាធ្វើបានល្អដូចជាហាងកាហ្វេ RoboCafe របស់ឌូបៃឡើយ ដែលមនុស្សយន្តបានជំនួសការគ្រប់គ្រងរបស់មនុស្សទាំងស្រុង។

អតិថិជនអាចធ្វើការកម្មង់តាមមនុស្សយន្តទាំងនេះបាន បន្ទាប់មកពួកវានឹងរៀបចំមុខម្ហួប ឬភេសជ្ជៈ រួចបញ្ជូនវាដោយផ្ទាល់ទៅតុរបស់អតិថិជន។ វាពិតជាគំនិតល្អណាស់សម្រាប់ពេលនេះ អតិថិជនកម្មង់តាមស្មាតមីនុយ ហើយរ៉ូបូតនឹងធ្វើឱ្យអ្នកទទួលបានអ្វីដែលអ្នកចង់បានក្នុងរយៈពេលប៉ុន្មាននាទីក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អតិថិជនម្នាក់យកភេសជ្ជៈដែលត្រូវបានរៀបចំដោយរ៉ូបូត (រូបភាព៖ Reuters)

ហាង RoboCafe បានដំណើរការអស់រយៈពេលជាងពីរឆ្នាំមកហើយ ប៉ុន្តែការបើកដំណើរការរបស់វាត្រូវបានពន្យារកាលពីខែមីនា ឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ ទីបំផុតវាបានបើកកាលពីខែមិថុនាឆ្នាំមុន នៅពេលការរឹតត្បិតនៅប្រទេសអារ៉ាប់រួមត្រូវបានបន្ធូរបន្ថយ។

ហាង RoboCafe ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីគំនិតផ្តួចផ្តើមបញ្ញាសិប្បនិម្មិតរបស់រដ្ឋាភិបាលទីក្រុងឌូបៃ។ បុគ្គលិកមនុស្សត្រូវបានមកជួយនៅពេលតែមានបញ្ហា ឬមកសម្អាតកន្លែងតែប៉ុណ្ណោះ ក្រៅពីនេះគឺហាងនេះដំណើរការដោយមនុស្សយន្តសុទ្ធសាធ។

រ៉ូបូតកាន់ភេសជ្ជៈមួយកែវ  (រូបភាព៖ Reuters)

មនុស្សយន្ដដែលធ្វើភេសជ្ជៈគឺផលិតដោយប្រទេសអាល្លឺម៉ង់ ចំណែកឯមនុស្សយន្ដដែលយកម្ហូបនិងភេសជ្ជៈទៅឱ្យភ្ញៀវត្រូវបានរចនានិងផលិតនៅប្រទេសអារ៉ាប់រួម។

ដើម្បីដឹងថាហាងកាហ្វេនេះវាឡូយយ៉ាងម៉េចខ្លះ អ្នកអាចមើលវីដេអូពីរខាងក្រោមនេះបាន៕

វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]