បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក បានជួយសង្គ្រោះពលរដ្ឋគុយបាចំនួន ៣នាក់ ដែលជាប់នៅលើកោះដាច់ឆ្ងាយសង្វែង បាហាមេន (Bahaman) អស់រយៈពេល ៣៣ថ្ងៃ ប៉ុន្តែជាសំណាង ពួកគេអាចនៅមានជីវិតដោយការបរិភោគ ដូង ខ្យង និងសត្វកណ្តុរ។
ពលរដ្ឋគុយបា រួមមានបុរសពីរនាក់ និងស្ត្រីម្នាក់ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីពួកគេព្យាយាមគ្រវីទង់ ដើម្បីបង្ហាញជាសញ្ញាដល់ឆ្មាំសមុទ្រអាមេរិក ដែលបានបើកឧទ្ធម្ភាគចក្រឆ្លងកាត់តំបន់ខាងលើ។ ទន្ទឹមនឹងនោះ ឆ្មាំសមុទ្របានទម្លាក់វិទ្យុទាក់ទង ស្បៀងអាហារ និងទឹកដល់អ្នកទាំងបីកាលពីថ្ងៃច័ន្ទ ហើយត្រឡប់មកជួយសង្គ្រោះពួកគេចេញពីកោះនៅថ្ងៃអង្គារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Brandon Murray មន្ត្រីឆ្មាំឆ្នេរសមុទ្រអាមេរិកបានគូសបញ្ជាក់ថា ទូករបស់ពលរដ្ឋគុយបាទាំងបីនាក់ គឺបានក្រឡាប់លិចនៅក្នុងសមុទ្រ ហើយពួកគេតស៊ូហែលទឹករហូតមកដល់កោះ បាហាមេន ដែលស្ថិតនៅចន្លោះទីក្រុងវ៉េសឃី និងប្រទេសគុយបា។ យ៉ាងណាមិញ គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើពួកគេជាជនចំណាកស្រុក ដែលប៉ុនប៉ងធ្វើដំណើរទៅកាន់ទឹកដីអាមេរិក ឬយ៉ាងណា។
គួរជម្រាបដែរថា អ្នកទាំងបីនាក់នេះ គឺមិនមានទទួលរងរបួសធ្ងន់ធ្ងរអ្វីនោះទេ ហើយបច្ចុប្បន្ន ពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Lower Keys ដើម្បីពិនិត្យសុខភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]