ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា​ មិនមានការរកឃើញ​​​ករណី​វិជ្ជមាន​ថ្មីទៀតនោះទេ និងមានអ្នកជាសះស្បើយ០២នាក់។ ករណី​ថ្មីទាំង០២នាក់​ខាង​លើនេះ​ ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។

ដោយឡែកគិតត្រឹមព្រឹកថ្ងៃ១១ កុម្ភៈនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ ជាពលករខ្មែរមកពីប្រទេសថៃសរុបចំនួន ៨៨នាក់ ដោយមានស្រី៦៨នាក់ ប្រុសចំនួន២០នាក់ ក្នុងនោះមាន ៨៥នាក់ បានជាសះស្បើយផងដែរ ស្របដែលពេលពេលវ៉ាក់សាំងកូវីដ១៩ បានមានវត្តមានលើទឹកដីប្រទេសកម្ពុជាហើយដែរ នេះចាត់ទុកជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ  ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ សរុប  ៤៧៨នាក់ ក្នុងនោះអ្នកជំងឺ៤៥៩នាក់ បានជាសះស្បើយ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តីថ្លែងការណ៍របស់ក្រសួង សុខាភិបាល
សេចក្តីថ្លែងការណ៍របស់ក្រសួង សុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]