វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Toyota Motor Corp បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងបង្ហាញរថយន្តអគ្គិសនីថ្មី2គ្រឿង ដែលនឹងដាក់លក់នៅឆ្នាំក្រោយនៅសហរដ្ឋអាមេរិកចំពេលដែលរដ្ឋបាលលោក បៃដិន ជំរុញឱ្យកាត់បន្ថយការបំភាយចំហេះយានយន្ត។ ដោយដំណឹងនេះធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះកើនឡើងភ្លាមៗ។

ការបង្ហាញរថយន្តអគ្គិសនីអាមេរិករបស់ Toyota ខែកុម្គៈ ឆ្នាំ2021
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួនរំពឹងថា40ភាគរយនៃការលក់នៅអាមេរិកនៅឆ្នាំ2025 គឺបានមកពីរថយន្តហាយប្រ៊ឺដ ឬរថយន្តអគ្គិសនី ហើយរំពឹងថានឹងកើនឡើងដល់70ភាគរយនៅឆ្នាំ2030។ រថយន្តស៊េរីថ្មីមួយនៅឆ្នាំក្រោយនឹងជារថយន្ត SUV ហើយក្រុមហ៊ុន Toyota ក៏នឹងដាក់បង្ហាញរថយន្តអគ្គិសនីហាយប្រ៊ឺដថ្មីផងដែរ។ ក្រុមហ៊ុន Toyota​ បាននិយាយកាលពីឆ្នាំ2017ថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនីជាង10ម៉ូឌែលនៅទូទាំងពិភពលោកអំឡុងទសវត្សរ៍ឆ្នាំ2020។ 

ការរចនាឡានអគ្គីសនីនាថ្ងៃអនាគតរបស់ Toyota កាលពីឆ្នាំ2019

ក្រុមហ៊ុន Toyota ព្យាករណ៍នៅឆ្នាំ2025ថាការលក់ក្នុងវិស័យឧស្សាហកម្មនឹងមានយានយន្តអគ្គិសនី៧ភាគរយ ហើយនឹងកើនឡើងប្រមាណពី15%ទៅ18% ក្នុងឆ្នាំ2030។ នៅឆ្នាំ2020 ក្រុមហ៊ុន Toyota បានលក់រថយន្ដហាយប្រ៊ឺដចំនួន337,000គ្រឿងនៅសហរដ្ឋអាមេរិកដែលស្មើនឹង16ភាគរយ ហើយនឹងកើនឡើងដល់ជាង20ភាគរយនៅឆ្នាំនេះ ដោយសារ Toyota ដាក់ចេញនូវរថយន្តហាយប្រ៊ឺដបន្ថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]