ភ្នំពេញ: ពុកម៉ែ បងប្អូន និងទស្សនិកជនទាំងអស់ពិតជាបានស្គាល់ និងដឹងអំពីជីវិតរបស់ប្អូន ប្រុស ធុធ សាលិ ដែលប្អូនប្រុសអាចនិយាយបានច្រើនភាសា និងមានភ័ព្វសំណាងទៅបន្តការសិក្សានៅឯប្រទេសចិនថែមទៀតផង។
យ៉ាងណាមិញ មានកំណើត ដោយបានធំធាត់នៅលើទឹកដីអង្គរ ប្អូនប្រុសសាលិ ដែលកាលពីអតីតកាលធ្លាប់ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ និងពេលបច្ចុប្បន្ននេះ គ្រួសាររបស់ប្អូន ព្រមទាំងប្អូនប្រុសផងដែរនោះ ក៏មានសំណាងដោយត្រូវបានសប្បុរសជនជិតឆ្ងាយជួយទំនុកបម្រុង រហូតដល់អាចឲ្យគ្រួសារប្អូនមានជីវភាពធូរធារមួយកម្រិត។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ កាលពីពេលថ្មីៗនេះ ប្អូនប្រុសបានចាប់អាជីពថ្មី ជាអ្នកធ្វើVideo ឬហៅថា Vlogger ដែលវីដេអូដំបូងរបស់ប្អូន បានធ្វើនៅផ្សារធំថ្មី ដែលប្អូនត្រូវតម្រូវឲ្យភ្លក់ និងញុាំអាហារជាច្រើន ដូចជា ពងទាកូន និងមុខម្ហូបជាច្រើនទៀត ហើយវីដេអូនេះទៀសោត ក៏បានធ្វើឲ្យមហាជនលាន់មាត់សរសើរប្អូនប្រុសគ្រប់ៗគ្នា៕
ចង់ដឹងថាតើក្នុងវីដេអូ ប្អូនប្រុសសាលិ បានញុាំអ្វីខ្លះ សូមតាមដានទស្សនាទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]