រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងវេលាម៉ោង ១៖៣០ នាទី មានករណីអគ្គិភ័យឆាបឆេះមួយកន្លែងបានកើតឡើងបណ្តាលឱ្យមានការភ្ញាក់ពេញអូបែកក្អែម។​

ដោយឡែក​ ករណីអគ្គិភ័យឆាបឆេះនេះ បានកើតឡើងនៅផ្ទះលេខ៣៣ ស្ថិតតាមបណ្តោយផ្លូវ បេតុង ក្រុមទី ៤ ភូមិអ័រគីដេរ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំពោះមូលហេតុដែលនាំឱ្យមានហេតុការណ៍អគ្គិភ័យនេះ កើតឡើង ដោយសារតែការដុតទៀនសែនចូលឆ្នាំចិនដោយគ្មានការប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះឈ្មោះ ឡៅ ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ សញ្ជាតិខ្មែរ ប្រកបរបរជាអ្នកលក់ដូរ។ យ៉ាងណាមិញ ផ្ទះដែល​រង​ការ​ឆាបឆេះនោះ ​ធ្វើ​ពី​ថ្ម​បេតុង​ ទំហំ​៤​ម៉ែត្រ​ ×​ ១២​ម៉ែត្រ​ ខូចខាត​ ឆេះ​ទូរទស្សន៍​១​ កង្ហារ​១​ ទូរ​ទឺ​កក​ក​១​ទូរ​ និង​ពិ​ដាន​ តែជាសំណាងល្អ ​ពុំ​មានបណ្តាល​ឲ្យ​ឆាបឆេះ​រាល​ដល់​ផ្ទះ​អ្នក​ដទៃ​ និង​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​ ។​

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចបានធ្វើអន្តរគមន៍ ដោយបានប្រើប្រាស់រថយន្តការិយល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួនពីរគ្រឿង ដោយប្រើទឹកអស់ចំនួន២ ស្មើនឹង ៤គូប ទើបអាចពន្លត់ភ្លើងឆេះនោះបានទាំងស្រុង នៅវេលាម៉ោង ១៖ ៥០ នាទី ក្នុងថ្ងៃខែឆ្នាំដដែល៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពក្រោម៖

ទិដ្ឋភាពនៃការអន្តរគមន៍របស់សមត្ថកិច្ច ប្រភពរូបភាព ៖ នគរបាលជាតិ
ទិដ្ឋភាពនៃការអន្តរគមន៍របស់សមត្ថកិច្ច ប្រភពរូបភាព ៖ នគរបាលជាតិ
ទិដ្ឋភាពនៃការអន្តរគមន៍របស់សមត្ថកិច្ច ប្រភពរូបភាព ៖ នគរបាលជាតិ
ទិដ្ឋភាពនៃការអន្តរគមន៍របស់សមត្ថកិច្ច ប្រភពរូបភាព ៖ នគរបាលជាតិ
ទិដ្ឋភាពនៃការអន្តរគមន៍របស់សមត្ថកិច្ច ប្រភពរូបភាព ៖ នគរបាលជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]