ថៃ ៖ តារាសម្តែងស្រីថៃ Kwan Usamanee បានបង្ហោះរូបភាពស្រស់ស្អាតរបស់ខ្លួន ដែលមើលទៅហាក់បីដូចជាតុក្កតា Barbie លើគណនីIG របស់ខ្លួន។ ពិតណាស់ មានអ្នកគាំទ្របពិតជាសរសើរនឹងសម្រស់រូបនាងខ្លាំង ព្រោះដោយសារ រាងខ្ពស់ស្រឡះ ចង្កេះតូចច្រឡឹង មិនតែប៉ុណ្ណោះ ជាមួយនឹងពណ៌សក់បែបនេះ កាន់តែធ្វើឲ្យរូបនាងកាន់តែដូចនឹងតុក្កតាBarbie កាន់តែខ្លាំងឡើង។ លើសពីនេះទៅទៀត អ្នកគាំទ្រជឿជាក់ថា នេះអាចមកពីការហាត់ប្រាណយ៉ាងខ្លាំង កំឡុងពេលទំនេរក្នុងរយៈកាលផ្ទុះវីរុសកូវីដនេះ។

ជាមួយនឹង ការបញ្ចេញមតិដ៏ច្រើនពីអ្នកគាំទ្រ ថាKhwan ពិតជាស្រស់ស្អាត គួរឲ្យទាក់ភ្នែកគ្រប់កន្លែងនោះ ក៏ស្រាប់តែមាន បុគ្គលមួយភាគទៀត សរសេរថា វាគួរឲ្យខ្ពើមខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថានេះ មកពីបុគ្គលទាំងនោះ សង្កេតឃើញថា រូបភាពរបស់នាង មានកន្លែងមិនប្រក្រតី ក៏ព្រោះគេឃើញថា ពិដានអគារដែលនៅក្រោយខ្នងរបស់នាង ប្រែជាមានសភាពខុសធម្មតា ដោយសារតែវាមានរាងជាទឹករលក ឡើងរៀច ហើយទាញមុខខ្លួនឯង ឡើងតូចជ្រុល ដែលនេះអាចបញ្ជាក់ថា រូបភាពមួយសន្លឹកនេះ រូបនាងបានយកទៅកែសម្រួលឲ្យខ្លួន មើលទៅមានរាងគួរឲ្យទាក់ទាញបែបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Khwan
Khwan
Khwan
Khwan
Khwan
Khwan
Khwan
Khwan
Khwan
Khwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]