រាជធានីភ្នំពេញ៖ ក្រោយពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្វើការកាត់សេចក្តីរួចមកកាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបានឱ្យក្រុមសម្តែងរឿងទុំទាវ ២០២១ នោះ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយធ្វើការសន្យាធានាមុខច្បាប់ថា ខ្លួនឈប់ប្រព្រឹត្តិបែបរឿងហ្នឹង ក៏ដូចជាការបញ្ចេញវីដេអូ ឬ សកម្មភាពអាសអាភាស ជាដើម។ល។

ដោយឡែក កាលពីយប់មិញនេះ អ្វីដែលធ្វើឱ្យមហាជនសង្កេតឃើញ និង ចាប់អារម្មណ៍នោះគឺ យោងទៅតាម ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ជា បានបញ្ចេញសារមួយដ៏ភ្ញាក់ផ្អើល ដោយបានសរសេរ Caption ក្នុងអត្ថន័យស្នើសុំក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ បែបនេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា

ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ជា ក៏បានភ្ជាប់រូប ចំប៉ីខ្មៅ ជាមួយ ក្រុមអ្នកសម្តែងរឿង ទុំទាវ ២០២១ ផងដែរ ដោយយោងទៅតាមអត្ថន័យដែលលោក បានបង្ហោះនោះ គឺ លោកចង់បាននូវតម្លាភាពស្មើគ្នានៅមុខច្បាប់រវាង ករណីប្រមាថជាតិរបស់ចំប៉ីខ្មៅ និង ករណីរឿងទុំទាវប្រឌិត ២០២១ ដែលប៉ះពាល់ដល់តម្លៃសាសនា និង សីលធម៌សង្គម៕

តែយ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀត តើនឹងមានការវិវត្តន៍ ឬ ចំណាត់ការបែបណាបន្តទៅទៀត?

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ហ៊ុន ជា
សាររបស់ ឯកឧត្តម ហ៊ុន ជា បង្ហោះនៅលើហ្វេសប៊ុក
សាររបស់ ឯកឧត្តម ហ៊ុន ជា បង្ហោះនៅលើហ្វេសប៊ុក
រឿងទុំទាវប្រឌិត ២០២១
ក្រុមសម្តែងរឿងទុំទាវ 
ចំប៉ីខ្មៅ កាលជាប់ពិរុទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]