បរទេស៖ អាចម៍ផ្កាយដែលមានទំហំធំទ្វេដងនៃទំហំអាគារខ្ពស់បំផុតរបស់ពិភពលោក នឹងហោះឆ្លងកាត់ផែនដីនៅខែមីនា ហើយត្រូវបានអង្គការណាសាចាត់ទុកថាជា អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់បាន។
អាចម៍ផ្កាយដែលមានឈ្មោះថា 231937 (2001 FO32) ទំនងជាមិនហោះមកបុកនឹងផែនដីនោះទេ ព្រោះវានឹងស្ថិតនៅចម្ងាយ 1.2លានម៉ាយល៍ (ប្រហែល2លានគីឡូម៉ែត្រ) ពីភពផែនដី ពោលគឺឆ្ងាយជាងព្រះចន្ទ5ដងឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណាក៏ដោយ អង្គការណាសាបានចាត់ទុកវត្ថុអវកាសណាដែលមកកៀកផែនដីក្នុងចម្ងាយ 93លានម៉ាយល៍ (150លាន km) ថាជា វត្ថុស្ថិតនៅជិតផែនដី (Near Earth Object) ដែលជាចម្ងាយ3ភាគ4នៃចម្ងាយ 120លានម៉ាយល៍ (200លាន km) ទៅភពព្រះអង្គារ។
អាចម៍ផ្កាយដែលមានគ្រោះថ្នាក់នេះ នឹងហោះមកជិតផែនដីនៅម៉ោង 16:03 GMT (11:03យប់ នៅកម្ពុជា) ថ្ងៃទី21 ខែមីនា។ អាចម៍ផ្កាយនេះត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ ដោយសារវាអាចនឹងបុកភពណាមួយនៅថ្ងៃអនាគតនៃប្រព័ន្ធព្រះអាទិត្យ។
អាចម៍ផ្កាយ231937គឺជាផ្ទាំងថ្មអវកាសធំបំផុតដែលត្រូវចូលមកជិតផែនដីនៅឆ្នាំនេះ ហើយមានទំហំ1.7គីឡូម៉ែត្រ ដែលធំជាងទ្វេដងនៃអគារខ្ពស់បំផុតនៅលើផែនដី គឺអាគារ Burj Khalifa។
គេអាចមើលឃើញអាចម៍ផ្កាយនេះតាមរយៈតេឡេទស្សន៍ 8អ៊ីញ (eight inch aperture) បន្ទាប់ពីថ្ងៃលិចនៅថ្ងៃទី21 ខែមីនា ដោយក្រឡេកមើលទៅទិសខាងត្បូង។
អង្គការណាសាបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះអាចម៍ផ្កាយណាដែលមកជិតផែនដីទាំងអស់ ដើម្បីកំណត់ថាតើអាចម៍ផ្កាយណាមួយអាចចូលមកបុកផែនដីបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]