ចិន៖ អាជីពតារាសម្តែង Fan BingBing ត្រូវបានគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់នាង កំពុងតែអណ្តែតសាជាថ្មីនៅលើទីផ្សារ ក្នុងវិស័យកម្សាន្តប្រទេសចិន មិនថាការថតផ្សាយពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍នានា ក៏ដូចជាថតទស្សនាវដ្តីជាដើម។

ជាក់ស្តែង កាលពីថ្ងៃទី ៧ ខែកុម្ភៈ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញ នៅស្ទូឌីយោថតខ្សែភាពយន្តមួយកន្លែងនៅទីក្រុង សៀងហៃ ដើម្បីថតផ្សាយពាណិជ្ជកម្ម ត្រូវបានទាក់ទាញភ្នែកក្រសែភ្នែកទាំងពួង ដូចសព្វរាល់ដង ទៅនឹងសម្រស់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពទាំងនោះ Fan BingBing បានបង្ហាញសក់វែងខ្មៅមើលទៅក្រាស់ រលោងគួរឲ្យទាក់ទាញ ជាមួយនឹងខោអាវឈុតដេកក្រណាត់សូត្រ បានបញ្ចេញរាងកាយរបស់នាង មើលទៅស្លីមគួរឲ្យច្រណែនតែម្តង ជាមួយរូបរាងស្តង់ដាបែបនេះ។

ទោះយ៉ាងណាក៏ដោយ រូបភាពមួយនេះត្រូវបានមហាជន ចាប់អារម្មណ៍ខ្លាំងទៅនឹងក្បាលពោះ ព្រោះឈុតដែលតារាស្រីនេះ​បានស្លៀកគឺស្តើងខ្លាំង ហេតុដូច្នេះ បានឲ្យឃើញថា មានរាងធំជាងមុន ហេតុដូច្នេះ ត្រូវបានគេដាក់ការសង្ស័យថា រូបនាងហាក់បីដូចជាកំពុងមានផ្ទៃពោះ។

យ៉ាងណាមិញរូបភាពទាំងនេះ​ ត្រូវបានក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គម ក៏ប៉ុន្តែតារាស្រីរូបនេះ ហាក់បីដូចជាមិនខ្វាយខ្វល់នឹងពាក្យចចាមអារ៉ាមទាំងនេះទេ ព្រោះបច្ចុប្បន្ននេះ នាងកំពុងខិតខំប្រឹងប្រែង និងមមាញឹកដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់នាងឡើងវិញ បន្ទាប់ពីខកខានការបង្ហាញខ្លួនជាសាធារណៈ ព្រោះរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ ២០១៨ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing រូបភាពគេប្រមាញ់ថា ពោះធំខុសពីធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]