បរទេស៖ Apple Maps ជិតនឹងដាក់ចេញការរាយការណ៍ចរាចរណ៍ក្នុងពេលជាក់ស្តែង (real-time traffic reporting) នៅក្នុងការអាប់ដេត iOS 14.5។

ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃពុធថា មុខងារថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រាយការណ៍ពីឧប្បត្តិហេតុចរាចរណ៍គ្រោះថ្នាក់ និងការចាប់ល្បឿន ដែលពួកគេបានឃើញនៅតាមផ្លូវដែលពួកគេធ្វើដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នមុខងារនេះអាចប្រើបានសម្រាប់តែអ្នកដែលប្រើ iOS 14.5 beta ដែលរួមមានអ្នក developers និងអ្នកសាកល្បងបេតាសាធារណៈតែប៉ុណ្ណោះ មិនទាន់ចេញជាផ្លូវការនៅឡើយទេ។

អ្នកប្រើប្រាស់អាចរាយការណ៍អំពីគ្រោះថ្នាក់តាមដងផ្លូវដោយប្រើកម្មវិធី Siri ឬតាមរយៈ CarPlay របស់ Apple។ អ្នកបើកបរ ឬអ្នកដំណើរអាចប្រាប់ Siri ថា “there's a crash up ahead (មានការបុកគ្នានៅខាងមុខ)” ឬ “ there's a speed trap here (មានការចាប់ល្បឿនហួសកំណត់នៅទីនេះ)”។ ប៊ូតុង "Report" នឹងបង្ហាញនៅលើអេក្រង់ ហើយអ្នកប្រើប្រាស់អាចចុចកំណត់ទីតាំងនៃឧប្បត្តិហេតុចរាចរណ៍ គ្រោះថ្នាក់ ឬការចាប់ល្បឿនហួសកំណត់បាន។

រូបភាព

នៅឆ្នាំ2019 Google ក៏បានបញ្ចេញការអាប់ឌែតស្រដៀងគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ iPhone ដែលអនុញ្ញាតឱ្យពួកគេរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ រួមទាំងឧប្បត្តិហេតុ ឬការស្ទះផ្លូវនៅលើ Google Maps។  

ក្នុងឆ្នាំ2013 Google Maps បានដាក់ការអាប់ឌែតអំពីឧប្បត្តិហេតុតាមដងផ្លូវ ពីសេវាកម្មផែនទី Waze បន្ទាប់ពីទិញក្រុមហ៊ុននេះក្នុងតម្លៃមួយពាន់លានដុល្លារ។

ការអាប់ដេត iOS 14.5 ត្រូវបានគេរំពឹងថានឹងចេញនៅនិទាឃរដូវ។ ចំពោះកំណែចុងក្រោយ គឺប្រព័ន្ធប្រតិបត្តិការ iOS 14.4 វាត្រូវបានចេញកាលពីថ្ងៃទី26 ខែមករា៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]