ថៃ៖ កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីគូស្នេហ៍តារាល្បីឈ្មោះ Yaya និង Nadech បានប្រកាសពីទំនាក់ទំនងស្នេហារបស់ជាសាធារណៈ គេសង្កេតឃើញថា អ្នកទាំងពីរកាន់តែស្អិតរមួតពីមួយថ្ងៃ ទៅមួយថ្ងៃ សូម្បីតែគ្រួសារទាំងសងខាង ក៏កាន់តែជិតស្និទ្ធនឹងគ្នាផងដែរ។

ជាក់ស្តែង ជាថ្មីម្តងទៀត នៅលើគណនីអ៊ីនស្តារក្រាមរបស់ អ្នកម៉ាក់តារាសម្តែងលោក Nadech បានបង្ហោះវីដេអូមួយ ដែលធ្វើឲ្យមហាជន មានសេចក្តីរំភើបជាក្រៃលែង ជាមួយការ Surprise ខួបកំណើតឈានចូលវ័យ ៥៩ ឆ្នាំ ពីអនាគតកូនប្រសារស្រីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមវីដេអូនោះ​ ដែលលោកស្រីកំពុងអង្គុយមើលទូរទស្សនិ៍សុខៗ រំពេចមួយនោះ តារាសម្តែងស្រីជួរមុខ Yaya បានបង្ហាញខ្លួន ជាមួយការកាន់នំខេក អមទៅនឹងការច្រៀងចម្រៀងខួបកំណើត ដើរសំដៅមករកខ្លួន ថែមទាំងឱបនិងមានពាក្យជូនពរ បានធ្វើឲ្យអ្នកស្រី មានការសប្បាយចិត្តជាពន់់ពេក ទៅនឹងព្រឹត្តិការណ៍យ៉ាងភ្ញាក់ផ្អើលបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

 អ្នកម៉ាក់ និងតារាសម្តែងលោក Nadech
អ្នកម៉ាក់ និងតារាសម្តែង Yaya រួមជាមួយលោក Nadech
អ្នកម៉ាក់Nadech និងតារាសម្តែង Yaya 
អ្នកម៉ាក់ និងតារាសម្តែង Yaya រួមជាមួយលោក Nadech
អ្នកម៉ាក់Nadech និងតារាសម្តែង Yaya 
 Yaya និងអ្នកម៉ាក់ រួមជាមួយតារាសម្តែងលោក Nadech
 Yaya និងអ្នកម៉ាក់ រួមជាមួយតារាសម្តែងលោក Nadech
វីដេអូ​ ដែល Yaya Surprise ខួបកំណើតអ្នកម៉ាក់ Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]