បរទេស៖ យានស្រាវជ្រាវចុងក្រោយបំផុតរបស់អង្គការណាសា ជិតដល់ថ្ងៃធ្វើការចុះចតដ៏រំជើបរំជួលលើភពព្រះអង្គារហើយ។
ប្រសិនបើវាចុះចតដល់ដីភពអង្គារដោយជោគជ័យនោះ យាន Perseverance នឹងចេញទៅធ្វើបេសកកម្មរុករកនៅបាតបឹងបុរាណមួយឈ្មោះថា Jezero Crater។ ដោយសារតែដីក្រហូងនេះត្រូវបានបំពេញដោយទឹកកាលពីរាប់ពាន់លានឆ្នាំមុន ទើបអ្នកវិទ្យាសាស្ត្រជឿជាក់ថាវាអាចធ្លាប់មានពពួកអតិសុខុមប្រាណ (microbial life) រស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយាន Perseverance នឹងស្កេនផ្ទាំងថ្មនិងរ៉ែក្នុងតំបន់នេះសម្រាប់ជាតម្រុយក្នុងការរកឃើញជីវិតទាំងនោះ។ វាក៏នឹងប្រមូលទុកគំរូថ្មពីរបីសម្រាប់នាំមកផែនដីវិញ។ យាននេះក៏បានដឹកឧទ្ធម្ភាគចក្រតូចមួយដែលរំពឹងថានឹងធ្វើការហោះហើរដំបូងនៅលើភពនេះ។
មានតែយានអវកាសពាក់កណ្តាលប៉ុណ្ណោះដែលបានចុះចតនៅលើភពព្រះអង្គារដោយជោគជ័យ។ ដូច្នេះដើម្បីទទួលជោគជ័យ ណាសាបានដាក់យាន Perseverance នៅខាងក្នុងកន្សោមការពារ បំពាក់វាជាមួយឆ័ត្រយោង supersonic និង jetpack ដើម្បីបន្ថយល្បឿនធ្លាក់របស់វា ហើយដឹកវាទៅកន្លែងសុវត្ថិភាព។
នៅថ្ងៃទី18 ខែកុម្ភៈ យាននេះនឹងត្រូវចុះចតលើភពព្រះអង្គារហើយ។ ដំណើរការចុះចតទាំងមូលនឹងត្រូវកើតឡើងក្នុងរយៈពេលដ៏ខ្លី ហៅថា «ប្រាំពីរនាទីដ៏រន្ធត់»។ ចង់ដឹងថាការចុះចតមានដំណើរការយ៉ាងម៉េចនោះ យើងមកមើលវីដេអូដែលណាសាបានដាក់បង្ហាញ នៅខាងក្រោមនេះទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]