ចិន៖ អ្នកស្នេហាវិស័យខ្សែភាគយន្តក្បាច់គុនប្រទេសចិន ប្រាកដស្គាល់យ៉ាងច្បាស់ នូវតារាដ៏សម្តែងប្រុសដ៏ល្បី​ លោក Jackie Chan ហៅថា ឈិន ឡុង លោក Donnie Yen ហៅថា កុំកុំ និងលោក Wu Jing សុទ្ធសឹងតែទទួលបានការគាំទ្រឡើងពេលទំហឹងពីសំណាក់អ្នកទស្សនិកជន។

ជាមួយគ្នានេះដែរ ស្របពេលដែល នាពេលឱកាសបុណ្យប្រពៃណីចូលឆ្នាំនៅប្រទេសចិន តារាសម្តែងជើងចាស់ទាំង ៣ រូបនេះបានថតរូបជុំគ្នា ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះវាជារូបភាពកម្រណាស់ ចំពោះកំពូលតារាក្បាច់គុនប្រចាំប្រទេសចិនទាំងមូល មានឱកាសបានជួបជុំគ្នាបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ នៅលើបណ្តាញសង្គមទស្សនិកជនបានបង្ហាញចំណាប់អារម្មណ៍ និងភាពរំជួលចិត្តជាខ្លាំង នូវតារាសម្តែងដ៏ល្បីជើងចាស់ទាំង ៣ រូបនេះ បានមានពេលវេលាវិសេសបែបនេះ ក៏ព្រោះតែពួកលោកគឺជាអ្នកតំណាង នៃខ្សែភាពយន្តក្បាច់គុណបុរាណចិន បានមានឱកាសថតរូបជុំគ្នា ទុកជូនឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពួកលោកដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ឈិន ឡុង
កុំកុំ
Wu Jing
កុំកុំ ឈិន ឡុង និង Wu Jing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]