ភ្នំពេញ: ប្អូនប្រុស ធុធ សាលិ ដែល ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា បានស្គាល់អំពីសមត្ថភាពរបស់ប្អូនប្រុស ដែលអាចចេះនិយាយបានច្រើនភាសា ដូចជា បារាំង អង់គ្លេស ចិន ជប៉ុន កូរ៉េ ហ្វីលីពីន និងភាសាផ្សេងៗទៀតប្រមាណជាង១២ភាសា ផងដែរនោះ។

ថ្មីៗនេះ ប្អូនប្រុស​ ត្រូវបានសារព័ត៌មានដ៏ល្បីល្បាញ ដែលតែងតែនិយាយអំពីដំណើរជីវិតរបស់មនុស្សជុំវិញពិភពលោក គឺ Nas Daily បានចុះផ្សាយពីប្អូនប្រុសនៅប៉ុន្មានម៉ោងមុននេះ ដែលសាធារណមតិ របស់មនុស្សនៅជុំវិញពិភពលោកបានឃើញ និងកោតសរសើរប្អូនប្រុស សឹងគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្អូនប្រុស សាលិ

យ៉ាងណាមិញ នៅក្នុងវីដេអូទៀតសោត ក៏បានបង្ហាញអំពីការតស៊ូ របស់ប្អូនប្រុស ធុធ សាលិ ដែលតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការលក់វត្ថុអនុស្សាវរិ៍យ រហូតទាល់តែមានភ័ព្វសំណាង បានទៅបន្តការសិក្សា នៅប្រទេសចិន និងអាចជួយដល់ក្រុមគ្រួសារ ឲ្យរួចចាកផុតពីភាពក្រីក្របាន ដែលនេះអាចជាមេរៀនមួយដល់កុមារទាំងអស់បានដឹងថា ការដែលមានចំណេះដឹង អាចឲ្យយើងរួចចាកផុតពីភាពក្រីក្របាន ៕

ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់ ថាតើ Nas Daily បាននិយាយអ្វីខ្លះពី សាលិ សូមចូលរួមទស្សនា រូបភាព និងវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
វីដេអូ និយាយរៀបរាប់អំពី ប្អូនប្រុស សាលិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]