ខេត្តព្រះសីហនុ៖ មូលនិធិសប្បុរសធម៌ព្រីនស៍ គឺជាផ្នែកមួយ របស់ព្រីនស៍ ហូឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលធ្វើការផ្តោតសំខាន់លើផ្នែកសប្បុរសធម៌ បានបរិច្ចាគកញ្ចប់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារដែលកំពុងរស់នៅក្នុងភូមិអុង នៅស្រុកព្រៃនប់ ប្រទេសកម្ពុជា។ ភូមិនេះស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាម ដែលជាគម្រោងនៅលើផ្ទៃដីទំហំ ៨៣៤ ហិចតា ដែលកំពុងអភិវឌ្ឍន៍នៅលើដីដែលដែលបានចាក់បំពេញ នៅជិតព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលត្រូវបានរៀបចំដើម្បីប្រែក្លាយនៅតំបន់នេះឱ្យមានភាពរីកចម្រើន។ ការដឹកនាំប្រកបដោយឆន្ទៈដ៏ល្អប្រសើរនេះបានប្រព្រឹត្តិឡើងកាលពីម្សិលម៉្ងៃ ហើយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ ព្រីនស៍ គ្រុប ក៏បានឆ្លៀតឱកាសដើម្បីជួបប្រឹក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់នូវតម្រូវការដ៏ចាំបាច់របស់សហគមន៍។ យុទ្ធនាការផ្តល់ជំនួយនៅភូមិអុងគឺជាគំនិតផ្តួចផ្តើមលើផ្នែកបរិស្ថានសង្គមនិងអភិបាលកិច្ច(ESG)ចុងក្រោយបង្អស់របស់ព្រីនស៍ គ្រុប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកញ្ចប់ជំនួយឧបត្ថម្ភនីមួយៗរួមមានអង្ករទំងន់២៥គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាប្រពៃណីត្បាញនៅជនបទ)។ វាជាការខិតខំប្រឹងប្រែងមួយក្នុងចំណោមការខិតខំប្រឹងប្រែងជាច្រើនដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ជាពិសេស ព្រីនស៍ គ្រុបនឹងធ្វើឱ្យសម្រេចនូវចក្ខុវិស័យទៅអនាគតដែលមានតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៃគម្រោងនៅក្បែរមាត់សមុទ្រ។ ដោយផ្អែកលើការបញ្ចប់នៃគម្រោងទីក្រុងរាមក្នុងគោលបំណងផ្តល់នូវទីកន្លែងស្នាក់នៅសម្រាប់ប្រជាជនចំនួន១៣០,០០០នាក់ ហើយវាមានសក្ដានុពលក្នុងការនាំមកនូវលំនៅដ្ឋាន ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាច្រើន ដើម្បីនាំយកការរីកចម្រើនយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងស្រុក។
ព្រីនស៍ គ្រុប បានផ្តោតទៅលើការផ្តល់ជូននូវសម្ភារចាំបាច់ប្រចាំថ្ងៃផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដាច់ស្រយាល កំពុងជួបបញ្ហាប្រឈមនឹងសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះឱ្យបានទាន់ពេលវេលា។
លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា
ក្នុងអំឡុងពេលដំណើរការយុទ្ធនាការផ្តល់ជំនួយ អ្នកជំនាញខាងផ្នែកគ្រប់គ្រងជាច្រើនមកពីព្រីនស៍ គ្រុប បានសហការជាមួយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ក្នុងការស្វែងយល់ឱ្យបាន ប្រសើរឡើងពីតម្រូវការចាំបាច់របស់អ្នកស្រុកដែលកំពុងរស់នៅក្នុងតំបន់នោះ។ ដោយទទួលបានការណែនាំមកថា ពួកគេមានតម្រូវការចាំបាច់ក្នុងការសម្រួលដល់ការថែទាំសុខភាពឱ្យបានកាន់តែប្រសើរឡើង។ ដោយសារស្រុកព្រៃនប់មានទីតាំងស្ថិតនៅក្រៅក្រុងព្រះសីហនុ សម្ភារបរិក្ខារវេជ្ជសាស្ត្រមូលដ្ឋានមិនទាន់ត្រៀមរួចរាល់អាចប្រើប្រាស់បាននៅឡើយទេ។ ដោយទទួលបានព័ត៌មានបែបនេះ ព្រីនស៍ គ្រុប នឹងធ្វើការអង្កេតទៅលើភាពដែលអាចធ្វើបាន ដើម្បីបង្កើតនូវឱសថកាល័យថែទាំសុខភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងនោះ។
ទីក្រុងរាម នឹងនាំមកនូវឱកាសការងារជាច្រើនដែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាការគាំទ្រដល់ភាពរីកចម្រើននៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលរំពឹងទុកថានឹងឃើញនូវសមត្ថភាពរបស់ខ្លួនក្នុងការទទួលអ្នកដំណើរឱ្យមានការកើនឡើងពី៣.៦លាននាក់ រហូតដល់ទៅ១០លាននាក់នៅត្រឹមចុងទសវត្ស។ តាមរយៈការបរិច្ចាគនូវជំនួយដ៏សំខាន់ៗនេះ ព្រីនស៍ គ្រុប សង្ឃឹមថាការពិភាក្សាដែលបានរៀបចំឡើងនេះអាចត្រូវបានបង្កើតឡើងរវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ដើម្បីធានាបាននូវទំនាក់ទំនងដ៏យូរអង្វែងប្រកបដោយផលិតភាពខ្ពស់។
យុទ្ធសាស្ត្របរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) របស់ព្រីនស៍ គ្រុប មានត្រីមុខផ្តោតទៅលើការថែទាំសុខភាព ការអប់រំ និងការទំនាក់ទំនងក្នុងសហគមន៍។ កាលពីឆ្នាំមុន ព្រីនស៍ គ្រុប បានផ្តល់ជំនួយជាច្រើនដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺ និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានរៀបចំកម្មវិធីសប្បុរសធម៌ប្រមាណជាង២៤០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារផ្សេងៗដែលបានចំណាយក្នុងទំហំទឹកប្រាក់ច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋច្រើនជាង៣២០,០០០នាក់។ អ្នកឧកញ៉ា Chen Zhi ប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ គ្រុប បានផ្តល់ជំនួយផ្ទាល់ខ្លួនដែលមានទំហំទឹកប្រាក់សរុប៣លានដុល្លារសហរដ្ឋអាមេរិច ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លាដូស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]