សៀមរាប៖ មានរឿងរ៉ាវគួរឲ្យហួសចិត្តមួយ ដែលត្រូវគេបានចែកចាយ នៅលើបណ្តាញសង្គម លើផេកជាផ្លូវការរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ទៅនឹង ការដ្ឋានសាងសង់ផ្ទះមួយកន្លែង ត្រូវបានគេរកមានមីនជាច្រើនគ្រាប់មិនទាន់ផ្ទុះ បានបង្កប់នៅក្នុងដី។

ជាក់ស្តែង ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ១១ ខែមករា ត្រូវបានរាយការណ៍មកថា ម្ចាស់ការដ្ឋាន បានទិញដីមួយឡាន យកចាក់បំពេញគេហដ្ឋាននឹងត្រូវសាងសង់ ប៉ុន្តែដីទាំងនោះត្រូវបានគេប្រទះរកឃើញគ្រាន់មីន មានទាំងគ្រាប់ធំ និងគ្រាប់តូច ជាច្រើនគ្រាប់ដែលមិនទាន់ផ្ទុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហេតុការណ៍មួយនេះ​ត្រូវបាន ​​ក្រុមការងារ​ជំនាញ អាជ្ញាធរ​ស៊ីម៉ាក់​ ត្រូវបានចុះអន្តរាគមន៍ភ្លាមៗ នឹងបានយកចេញបានសម្រេច និងមិនមាននរណាម្នាក់គ្រោះថ្នាក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះសារមេរៀនក្រើករំលឹក ដែលប្រុងប្រយ័ត្ន ក្នុងការទិញដីមានប្រភពមិនច្បាស់លាស់ ជៀសវាងកើតឡើងម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

នៅកន្លែងកើតហេតុ
នៅកន្លែងកើតហេតុ
នៅកន្លែងកើតហេតុ
នៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]