ភ្នំពេញ៖ មហាជនជាច្រើនច្បាស់ជាជ្រាបរូចមកហើយ អំពីប្រវត្តិរបស់ Vlogger ក៏ដូចជាតារាចម្រៀងវ័យក្មេងលោក ពូរាជ្យ ដ៏មានប្រជាប្រិយភាព ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជាមួយនឹងទេពកោសល្យជាច្រើនស្ទើរតែនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ ពូរាជ្យ បានបង្ករការចាប់អារម្មណ៍ដល់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គមជាថ្មីម្តងទៀត ជាមួយនឹងវីដេអូបែបប្រកួតទាយចម្រៀង ជាមួយសមាជិកក្នុងក្រុម Thirty-Five ដែលមានឈ្មោះថា Momo។

ក្នុងវីដេអូនោះដែរ អ្នកទាំងពីរបានប្រកួតទស្សទាយចំណងជើងបទចម្រៀង ដោយស្តាប់ត្រឹមក្បាលដំបូង ហើយបើសិនជាម្នាក់ណាមិនអាចឆ្លើយត្រូវនឹងទទួលពិន័យដោយលាបក្រីមនំខេកនៅលើមុខ ដែលមើលទៅពិតជាកំប្លែង ធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបាននោះទេ។

អ្វីដែលពិសេសសម្រាប់វីដេអូនេះ អ្នកគាំទ្រពិតជាកម្រឃើញ ពូរាជ្យ នាំសមាជិកក្នុងក្រុមរបស់ខ្លួនផលិតវីដេអូបែបកំប្លែងបែបនេះជាមួយគ្នា ព្រោះរាល់ដងអ្នកគាំទ្រធ្លាប់តែឃើញពូរាជ្យ ថតវីដេអូជាមួយអ្នកផ្សេង និងឃើញអ្នកទាំងពីរសម្តែងបទចម្រៀងនៅលើឆាកតន្ត្រីជាមួយគ្នាតែប៉ុណ្ណោះ។

លើសពីនេះទៅទៀតនោះ សម្រាប់វីដេអូដ៏គួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្រសើចសប្បាយនេះដែរ បាននាំមកជូនដោយក្រុមហ៊ុន ណាណូ សោន ជាក្រុមហ៊ុនចែកចាយ ធុងបាស ម៉ាក JBL នាំចូលពីសហរដ្ឋអាមេរិក សុទ្ធ ១០០% និង មានការធានាត្រឹមត្រូវ។ ស្រួលទិញ ស្រួលដូរថ្មី មាននៅគ្រប់សាខា ណាណូ សោន ទូទាំងប្រទេស៕

ក្រុមហ៊ុន ណាណូ សោន 

កុំឲ្យខាតពេលយូរ ចង់ដឹងថាវីដេអូរបស់ ពូរាជ្យ និង Momo ល្អមើលយ៉ាងណាខ្លះ តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]