ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឌីជេ អេឡិច ដែលជាឌីជេលេខ១នៅប្រទេសកម្ពុជា ដែលធ្លាប់តែបង្ហាញនូវ ទឹកមុខសប្បាយរីករាយ តាមការពិតមានរឿងរ៉ាវពិបាកចិត្តច្រើនដែលខ្លួន បាននិយាយរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនទាំងទឹកភ្នែក ទឹកសំបោរ ដែលខ្លួនបានធំធាត់ឡើងដោយគ្មានឪពុកម្តាយនៅក្បែរនិង ខ្វះភាពកក់ក្តៅតាំងពីតូចមក ដែលនេះធ្វើឲ្យទស្សនិកជនដែលបានទស្សនាការលើកឡើងរបស់លោក ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
ដោយឡែក ឌីជេលំដាប់ជួរមុខនៅអាសុីរូបនេះ បានបរិយាយពីអារម្មណ៍ដែលកប់ជ្រៅក្នុងក្រអៅទ្រូង ដែលខ្លួនមានឈ្មោះជាក្មេងកំព្រា រស់នៅជាមួយយាយតាំងពីក្មេងមក ក្រៅពីនេះលោកក៏ត្រូវបានមិត្តជិតស្និទ្ធនិយាយពាក្យមិនពិតនិង មិនល្អអំពីអាណាព្យាបាលរបស់លោកទៀត ដែលនេះធ្វើឲ្យអារម្មណ៍លោកមានការប៉ះទង្គិចយ៉ាងខ្លាំង ជាងនេះទៀត បច្ចុប្បន្ននេះយាយរបស់ខ្លួន ក៏មានជំងឺទៀត ដែលលោកត្រូវចំណាយថវិកាខ្លួន ជាប្រចាំសម្រាប់ថ្នាំសង្កូវសម្រាប់យាយខ្លួនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងនេះក្តីក៏ អេឡិច ក៏បានជួបនឹង កញ្ញា គ្រីសឌីវ៉ា ដែលជាដៃគូជីវិត ដែលដែលតែងជួយគាំទ្រក៏ដូចជាលើកទឹកចិត្តខ្លួននាពេលកន្លងមក ដែលធ្វើឲ្យខ្លួនបានឈានមកដល់ចំណុចនេះនិង សមិទ្ធផលផ្សេងៗដែលខ្លួននឹងសម្រេចនៅថ្ងៃអនាគតផងដែរ។
ចំណែកហ្វេនក៏បានបញ្ចេញមតិលើកទឹកចិត្តដល់លោក ដែលពួកគេបានសម្តែងការអាណិតអាសូរដល់លោក ដែលបានតស៊ូប្រឆាំងនឹង ព្រហ្មលិខិតតស៊ូមកដល់ពេលនេះផងដែរ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]