ក្រុងព្រះសីហនុ៖ លោកអ្នកបងប្អូន ក៏ដូចជាប្រិយមិត្ត និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទាំងអស់ ពិតជាបានចាំនូវព្រឹត្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចុះចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដែលមកទល់នឹងថ្ងៃនេះ គឺមានរយ:ពេល១ឆ្នាំគត់ រាប់ចាប់តាំងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំខ្មែរ ដែលបានផ្តល់ឱកាសដ៏កប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀងឲ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកផងដែរថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យចុះចត ដោយសារមូលហេតុខ្លាងការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍ យ៉ាងណាក៏ដោយក៏កម្ពុជា បានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធិនាមឲ្យកម្ពុជា ថា ជាប្រទេសតូច តែបេះដូងធំ។
ខាងក្រោមនេះជារូបភាពអនុស្សាវរី៍យមួយចំនួននៃការចុះចតរបស់កប៉ាល់ westerdam៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]