អន្តរជាតិ៖ ជំងឺកូវីដ១៩ ឬកូរ៉ូណាវីរុស គឺជាជំងឺរាលត្បាតសកលដែលបានបង្កជាផលវិបាកចំពោះសេដ្ឋកិច្ច និងសង្គមកិច្ច ហើយអ្វីដែលគួរឲ្យកត់សម្គាលជាងនេះទៅទៀតនោះ ជំងឺដ៏សែនកាចសហាវមួយនេះ បានឆក់យកអាយុជីវិតប្រជាជនរាប់សិបមុឺននាក់នៅជុំវិញពិភពលោក ដោយបានបន្សល់ទុកនូវក្តីឈឺចាប់ និងភាពសោកសង្រេកដល់សមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះផ្ទាល់តែម្តង។
យ៉ាងណាមិញ នៅក្នុងកំឡុងពេលនៃការអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីចិននេះ អត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ បានបន្តហក់ឡើងនៅក្នុងកម្រិតនៃតួលេខប្រមាណជា ១០៨,៧៦០,៣១៥នាក់ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ ដែលប្រៀបជាមួយនិងថ្ងៃម្សិលមិញ មានការកើនឡើងរហូតដល់ជាង ៣៥មុឺនករណី។
ការកើនឡើងនៃអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងកំឡុងពេលចូលឆ្នាំនេះ អាចឲ្យយើងអាចទាញយកជាគំរូបានថា កូវីដនៅមិនឆ្ងាយពីយើងប៉ុន្មានទេ ប្រសិនបើមិនមានការការពារឲ្យបានមុតមាំទេ នោះវានិងបកមករកយើងវិញជាក់ជាមិនខាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]