អាមេរិក៖ ស្របពេលដែលទីក្រុង ញូវយ៉ក ទាំងមូលកំពុងតែហ៊ុមព័ទ្ធទៅដោយព្រិលទឹកកកពាសវាលពាសកាល ប៉ុន្តែនៅតែមិនអាចបញ្ឈប់សកម្មភាពដំណើរ របស់ Selena Gomez ទៅថតខ្សែភាពយន្តកំប្លែង «Only Murders In The Building» បាននោះឡើយ ដោយតារារូបនេះ បានដើរពង្រាយមន្តស្នេហ៍ពេញដងផ្លូវទៀតផង។
ដោយឡែក តារាស្រីសម្បូរស្នេហ៍រូបនេះ បានរំលេចខ្លួននៅក្នុងទីក្រុងញូវយ៉ក ដោយមានសម្លៀកបំពាក់ឃ្លុំជិត ដូចជា ស្បែកជើងកវែង អាវរងារពីជាន់ក្រាស់ៗ ខោសាច់ក្រណាត់និង ម៉ាសមុខជិតឈឹង ប៉ុន្តែនៅតែមិនអាចលាក់នូវសម្រស់ដ៏គួរឲ្យស្រលាញ់របស់ខ្លួនបានឡើយ ទោះបីជាឃ្លុំជិតឈឹងយ៉ាងណាក៏នៅតែឃើញស្អាត តាមរយៈរូបរាងនិង កែវភ្នែកផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រអាចចំណាំបានយ៉ាងច្បាស់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងណាក្តី ក៏អ្នកគាំទ្រជាច្រើនក៏បានសម្តែងពីការបារម្ភចំពោះ សុខភាពរបស់ Selena Gomez ផងដែរ ដោយសារតែពេលនេះអាកាសធាតុចុះត្រជាក់ខ្លាំង ស្របពេលកូវីដ១៩ នៅតែបន្តវាយលុយពេញទីក្រុងដដែលនោះដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]