ភ្នំពេញ៖ ធ្លាប់តែឮបទចម្រៀងនេះខ្លីៗក្នុង TVC របស់ក្រុមហ៊ុន Smart Axiata ឥឡូវនេះ អ្នកអាចស្តាប់បទនេះពេញ ដោយមានតារាងចម្រៀងទាំង ១២ រូបនឹងធ្វើការច្រៀង Live ផ្ទាល់លើកដំបូង ក្នុងការប្រគំតន្រ្តី «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ដែលនឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង ៦:៣០ ល្ងាចតទៅ។

បទចម្រៀងនេះ ផលិតដោយក្រុមហ៊ុន Smart Axiata តែងនិពន្ធ និងភ្លេងដោយ DJ Chee ដែលមានការកែសម្រួលអត្ថបទចម្រៀងដោយ លោកគ្រូ កែវ សេដា និងការសហការជាមួយតារចម្រៀងទាំង ១២ រូប រួមមាន កេសរ , ពេជ្ជរិទ្ធ , ដេវីត , ភិរម្យ (ពីក្រុម SmallWorld SmallBand) ,ស៊ូលី ផេង , 4T5 , Bross La , Reezy , កញ្ចនា , វុទ្ធា , Ruthko និង សេរី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពហាត់សមសម្រាប់ការប្រគំតន្រ្តី 

បទចម្រៀងនឹងចេញពេញក្នុងពេលឆាប់នេះ ជាមួយនឹង Music Video ដែលដឹកនាំដោយលោក សុខ វិសាល ដែលជាអ្នកដឹកនាំសម្តែងចម្រៀង និង ភាពយន្តដ៏ល្បីមួយពីផលិតកម្ម KlapYaHandz និង 802 Films

ក្រៅពីនេះ ក៏មានការសហការជាមួយនឹងអ្នកដឹកនាំសម្តែងវ័យក្មេងពីរនាក់ទៀត គឺលោក ជុំ សុធា ដែលជាអ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្មខ្នាតធំ និង កញ្ញា លំអរពេជ្រ (Yoki) ដែលជាអ្នកដឹកនាំរឿង «ស្នេហាក្មេងៗ» ដែលបានចាក់ផ្សាយក្នុងរោងគុនខ្នាតធំ៕​

4T5

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]