បរទេស៖ សត្វនេះគឺស្ថិតនៅក្នុងប្រភេទត្រីចម្លែក ដែលមានរូបរាងធ្មេញស្រដៀងនឹងរណារ ហើយមានព្រុយដូចត្រីឯទៀត។ ត្រីឆ្លាមធ្មេញរណារដែលជាមុខសញ្ញាដ៏សំខាន់មួយ គឺស្ថិតនៅក្នុងចំណោមត្រីដែលជិតផុតពូជជាទីបំផុត ដែលរស់នៅក្នុងមហាសមុទ្រ។ ខណៈពេលដែលពួកវាត្រូវបានគេរកឃើញនៅតាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសចំនួន៩០ ឥឡូវសត្វទាំងនេះត្រូវបានគេសន្មត់ថា ផុតពូជជាងពាក់កណ្ដាលនៃប្រទេសទាំងនេះ។
អ្នកជំនាញបាននិយាយថា ពួកវាកំពុងតែថយចុះដោយសារតែការបាត់បង់ជម្រក និងការជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ។ ធ្មេញរណាររបស់វាដែលមានការវិវត្តនិងសម្រាប់ការវាយប្រហារចំណី ឥឡូវបានប្រែក្លាយជាគុណវិបត្តិទៅវិញ ក៏ព្រោះតែវាងាយនឹងទាក់ជាមួយនេសាទុបករណ៍។ ក្នុងចំណោមត្រីឆ្លាមធ្មេញរណារ៥ប្រភេទ មាន៣ប្រភេទដែលស្ទើរតែផុតពូជ ខណៈ២ទៀតបានចុះបញ្ជីថាស្ថិតនៅស្ថានភាពគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះ ការសិក្សាបានបង្ហាញថា ត្រីឆ្លាមធ្មេញរណារត្រូវបានគេសន្មត់ថា បានផុតពូជនៅក្នុងប្រទេសចំនួន៥៥។ មានប្រទេសចំនួន១៨ដែលយ៉ាងហោចណាស់មានមួយប្រភេទនៃត្រីឆ្លាមធ្មេញរណារគឺបានបាត់បង់ ហើយប្រទេសចំនួន២៨ផ្សេងទៀតបានបាត់បង់ពីរប្រភេទនៃត្រីឆ្លាមនេះ។
បញ្ជីប្រទេសដែលត្រីឆ្លាមធ្មេញរណារបានផុតពូជឥឡូវនេះ រួមមានប្រទេសចិន អ៊ីរ៉ាក់ ហៃទី ជប៉ុន ទីម័រខាងកើត អែលសាល់វ៉ាឌ័រ តៃវ៉ាន់ ជីប៊ូទី និងព្រុយណេ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីហាក់ដូចជារក្សាបានត្រីប្រភេទទាំងនេះបានច្រើន ដោយសារតែមានប្រភេទទូកសង្គ្រោះ ដែលត្រីឆ្លាមធ្មេញរណារត្រូវបានគេការពារយ៉ាងប្រសើរ។
ប្រទេសចំនួន៨កំពុងធ្វើសកម្មភាពសង្គ្រោះនិងការពារប្រភេទសត្វទាំងនេះ តាមរយៈការប្រឹងប្រែងអភិរក្ស។ ប្រទេសទាំងអស់នេះរួមមាន គុយបា តង់សានី កូឡុំប៊ី ម៉ាដាកាស្ការ ប៉ាណាម៉ា ប្រេស៊ីល ម៉ិកស៊ិក និងស្រីលង្កា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]