ប្រទេសជប៉ុន:កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រមាណជា១១ និង៨នាទី ម៉ោង នៅក្នុងតំបន់ ត្រូវនិងម៉ោង ប្រមាណជាង៩ និង៨ នាទី ម៉ោងនៅក្នុងប្រទេសកម្ពុជា រញ្ជួយដីដ៏ខ្លាំង ក្នុងកម្រិត៧,១រិចស្ទ័រ បានកើតឡើងនៅក្នុងសមុទ្រ ចម្ងាយប្រមាណជាង៧១ គីឡូម៉ែត្រ ពីទីក្រុង មីណាមីសុម៉ាក់ (Minamisoma) នៃអាណាខេត្តហ្វូគឹស៊ីម៉ាក់( Fushima) ភាគឧត្តរនៃប្រទេសជប៉ុន។ ហេតុការណ៍ដ៏កក្រើកនេះត្រូវបានសារព័ត៌មាននៅក្នុងស្រុក និងបរទេសជាច្រើនបានធ្វើការចុះផ្សាយ ទូទាំងពិភពលោកតែម្តង។
យ៉ាងណាមិញ ងាកមកមើលការព្យាករណ៍របស់អ្នកគ្រូ ហុងសុយបែបវិទ្យាសាស្រ្ត ណាលី វិញម្តង។កាលពីចុងឆ្នាំ២០២០ អ្នកគ្រូបានធ្វើការព្យាករណ៍ថា ប្រទេសជប៉ុន និងជួបគ្រោះរញ្ជួយដី ក្នុងកម្រិតធ្ងន់ជាងឆ្នាំមុន ដោយហេតុថា ឆ្នាំនេះ ជាឆ្នាំដែលធាតុដី និងធាតុដីបុកគ្នា ម្យ៉ាងវិញទៀតដោយសារតែប្រទេសជប៉ុន ស្ថិតនៅក្នុងហ្សូន(Zoo)ដែលស្ថិតនៅក្នុងគ្រោះ ហេតុនេះ ហើយបានជាធ្វើឲ្យមានការកកើតឡើងនៃគ្រោះរញ្ជួយដី។អ្នកគ្រូ ក៏អំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសដែលអ្នកគ្រូបានព្យាករណ៍មេត្តាជួយថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនថែមទៀតផង។
ខាងក្រោមនេះ ជាវីដេអូ នៃគ្រោះរញ្ជួយដីកម្រិត៧,១រុិចទ័រ នៅប្រទេសជប៉ុន និងការព្យាករណ៍ទុកមុនរបស់អ្នកគ្រូហុងសុយបែបវិទ្យាសាស្រ្ត(ណាលី)៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]