បរទេស៖ ពិភពក្រោមទឹកពិតជាអស្ចារ្យ និងអាថ៌កំបាំងមែន ព្រោះមនុស្សនៅតែមិនទាន់រុករកពិភពមួយនេះបានសព្វនៅឡើយ ហើយវានៅតែបន្តផ្តល់ភាពអស្ចារ្យជានិច្ច។
រូបថតខាងក្រោមដែលយើងយកមកបង្ហាញនេះគឺជាជ័យលាភីអ្នកឈ្នះមួយចំនួន នៅក្នុងការប្រកួតថតរូបក្រោមទឹកប្រចាំឆ្នាំ២០២១។ រូបទាំងនេះបង្ហាញពីធម្មជាតិដ៏គួរឱ្យស្ញប់ស្ញែងនៅក្នុងទឹក ហើយក៏បានបញ្ជាក់ពីជំនាញនិងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់អ្នកថតរូបក្រោមទឹកដែលពូកែៗនៅលើពិភពលោក ដែលមានភាពក្លាហានហែលចូលក្នុងរូងថ្មងងឹតៗដ៏គួរឱ្យខ្លាច និងប្រថុយជីវិតចូលថតក្នុងតំបន់ដែលសម្បូរត្រីឆ្លាម ដើម្បីថតយករូបភាពទាំងនោះមកឱ្យពិភពលោកបានឃើញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកឈ្នះជើងឯកប្រចាំពានរង្វាន់នេះគឺកញ្ញា Renee Capozzola មកពីរដ្ឋកាលីហ្វ័រញ៉ា។ នាងបានទទួលជ័យជម្នះលើរូបភាពក្រោមទឹកចំនួន៤,៥០០រូបដទៃទៀតដែលបានមកពីអ្នកថតរូបមកពីបណ្តា៦៨ប្រទេស។

រូបខាងលើនេះគឺជាជើងឯកពានរង្វាន់ Underwater Photographer of the Year 2021។ វាត្រូវបានថតដោយអ្នកថតរូបសហរដ្ឋអាមេរិកឈ្មោះ Renee Capozzola នៅក្បែរឆ្នេរ Moorea ក្នុងទឹកដីប្រទេសកោះ French Polynesia។
Renee បាននិយាយថា៖ «ត្រីឆ្លាមវាមកនៅជិតគ្នាល្អណាស់ ហើយខ្ញុំក៏មានសំណាងដែលមានបក្សីនៅខាងលើផងដែរ។ ដោយសារប្រភេទត្រីឆ្លាមជាច្រើនត្រូវបានគំរាមគំហែងស្ទើរតែជិតផុតពូជទៅហើយ ខ្ញុំសង្ឃឹមថារូបសត្វដ៏អស្ចារ្យទាំងនេះនឹងជួយលើកកម្ពស់ការអភិរក្សរបស់ពួកវា។»
ទន្ទឹមនឹងនេះដែរលោក Mark Kirkland មកពីទីក្រុង Glasgow ត្រូវបានជាប់ឈ្មោះជាអ្នកថតរូបក្រោមទឹករបស់អង់គ្លេសប្រចាំឆ្នាំ២០២១ ដោយសាររូបភាពដ៏អស្ចារ្យរបស់គាត់គឺកង្កែបនៅក្នុងស្រះក្បែរផ្ទះរបស់គាត់។

ចៅក្រម Peter Rowland បាននិយាយថា៖ «និយាយដោយស្មោះចុះខ្ញុំគិតថារូបភាពនេះនឹងក្លាយជារូបភាពដ៏ប្រវត្តិសាស្ត្ររបស់រូបថតក្រោមទឹកដែលថតចំពេលល្អខ្លាំងណាស់។ មានលក្ខណៈល្អឥតខ្ចោះ ធម្មជាតិនៅក្នុងទីក្រុង។ ខ្ញុំគិតថាវាជាស្នាដៃមួយ។ មើលវាទៅ»
ហើយរូបខាងក្រោមនេះសុទ្ធតែជាអ្នកឈ្នះលើ category ដទៃៗទៀតនៃរូបថតក្រោមទឹក ដែលយើងលើកយកមកបង្ហាញខ្លះៗ។ មកមើលទាំងអស់គ្នា។

រូបភាពខាងលើនេះជាអ្នកឈ្នះចំណាត់ថ្នាក់ទី៣ នៃផ្នែក compact camera category ដែលត្រូវបានថតដោយអ្នកថតរូបជនជាតិអេស៉្បាញ Isaias Cruz នៅឆ្នេរសមុទ្រ Bermeo នៅ Basque Country (ជាតំបន់ស្វយ័តមួយរបស់ប្រទេស

អ្នកថតរូបជនជាតិអាល្លឺម៉ង់ឈ្មោះ Tobias Friedrich បានឈ្នះផ្នែក wrecks category ដោយសារការថតរូបនាវាដ៏គួរឱ្យចាប់អារម្មណ៍នេះ នៅជិត Nassau នៅតំបន់កោះ Bahamas។

អ្នកថតរូបរបស់សហរដ្ឋអាមេរិក Karim Iliya ក្លាយជាអ្នកឈ្នះនៅក្នុងផ្នែក behaviour category ដោយសារបានចាប់រូបភាពដ៏អស្ចារ្យនៃត្រីម៉ាលីនឆ្នូតកំពុងធ្វើការប្រមាញ់ក្នុងល្បឿនលឿន នៅប្រទេសម៉ិកស៊ិក។

ជើងឯករងនៅក្នុងផ្នែក behaviour category ត្រូវបានទៅលើអ្នកថតរូបជនជាតិចិនឈ្មោះ JingGong Zhang សម្រាប់រូបភាពត្រីកំពុងប្រយុទ្ធគ្នា នៅក្បែរឆ្នេរ Wakayama ប្រទេសជប៉ុន។

រូបភាពដ៏គួរឱ្យចាប់អារម្មណ៍នេះបង្ហាញពីត្រី larval lionfish មួយក្បាលនៅក្បែរឆ្នេរសមុទ្ររដ្ឋផ្លរីដា ហើយវាបានធ្វើអោយអ្នកថតរូបរបស់សហរដ្ឋអាមេរិកឈ្មោះ Steven Kovacs ឈ្នះមេដាយប្រាក់ក្នុងផ្នែក macro category។

មកមើលអ្នកឈ្នះនៃផ្នែក British waters compact category ម្តង។ វាត្រូវបានថតដោយអ្នកថតរូបជនជាតិអង់គ្លេសគឺលោក Ian Wade បានបង្ហាញពីការបោះចំណីឱ្យក្ងានស៊ីនៅ St George Park, Bristol ។ ឆ្ងល់ទេតើលោក Wade ថតរូបនេះបានយ៉ាងម៉េច? គឺដោយបោះ GoPro របស់គាត់ចូលទៅក្នុងទឹក។

ក្រុមចៅក្រមត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរូបភាពនេះដែលថតដោយអ្នកថតរូបសហរដ្ឋអាមេរិក Martin Broen ដែលថតនៅផ្នែកមួយនៃរូងក្រោមដីក្រោមទន្លេនៅម៉ិកស៊ិក ឈ្មោះថា Cenote Monkey Dust។ ចៅក្រុមបានផ្តល់រង្វាន់ជាជើងឯករងផ្នែក wide angle category ហើយពួកគេបាននិយាយថា៖ «រូបភាពដែលល្អបំផុតច្រើនតែទាក់ទាញភ្នែកចៅក្រម។» ប៉ុន្តែរូបភាពរបស់ Martin វាបានហួសពីការរំពឹងទុកទាំងផ្នែកសម្រស់ និងសមិទ្ធិផលបច្ចេកទេស។ នេះគឺជាកន្លែងដែលមានមនុស្សតិចណាស់បានទៅដល់ ដូច្នេះការដែលបានទៅដល់ទីនោះហើយថតបាននូវរូបថតដែលស្ថិតនៅក្នុងទីងងឹត នៅក្រោមដីនិងក្រោមទឹកដ៏ជ្រៅ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ។

អ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Grant Thomas បានឈ្នះមេដាយជើងឯកលើវិញ្ញាសារផ្នែក wrecks category ដែលថតនៅក្បែរឆ្នេរប្រទេសហ្សកដានី។ វាបង្ហាញពីរថក្រោះយោធាដែលលិច ដែលអ្នកមុជទឹកអាចមុជទៅមើលបាន។

រូបថតត្រីឆ្លាមនៅក្បែរឆ្នេរសមុទ្រនៃកោះ Isle of Coll ក្នុង Inner Hebrides ប្រទេសស្កុតលែន បានធ្វើឱ្យអ្នកថតរូបជនជាតិអង់គ្លេសឈ្មោះ Mark Kirkland ក្លាយជាជើងឯករងនៅក្នុងផ្នែក British waters wide angle category។

រូបភាពដែលទាក់ទាញនេះគឺជាត្រី panda goby នៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី គឺជាជើងឯករងក្នុងផ្នែក compact category។ អ្នកថតរូបជនជាតិម៉ាឡេស៊ី ManBd បាននិយាយថាត្រីនេះពិតជាអៀនកាមេរ៉ាណាស់ ហើយចំណាយពេលយូរទើបវាអើតក្បាលចេញមក។

អ្នកថតរូបដើមកំណើតអង់គ្លេស SJ Alice Bennett បានឈ្នះពានដល់ទៅពីរ ជាមួយរូបភាពនេះដែលត្រូវបានថតនៅក្នុងរូងក្រោមទឹកនៅម៉ិកស៊ិក ពានដែលបានឈ្នះមានដូចជាពាន Up & Coming Underwater Photographer of the Year 2021 និងពាន Most Promising British Underwater Photographer 2021។

អ្នកថតរូបជនជាតិអង់គ្លេសលោក Malcolm Nimmo បានឈ្នះផ្នែក British waters macro category ជាមួយនឹងរូបភាពត្រីដ៏មិនគួរឱ្យជឿ ដែលថតបាននៅក្នុងទឹកនៃតំបន់ Plymouth Sound។

រូបថតឆ្វេង អ្នកថតរូបជនជាតិអូស្ត្រាលីឈ្មោះ Diana Fernie ទទួលបានរង្វាន់លេខ១ លើផ្នែក black and white category ជាមួយនឹងរូបភាពដ៏អស្ចារ្យដែលបានថតនៅកោះសូឡូម៉ុន។ រូបថតស្តាំ រូបភាពដ៏អស្ចារ្យនេះដោយអ្នកថតរូបជនជាតិជប៉ុនឈ្មោះ Ryohei Ito ដែលថតនៅក្បែរឆ្នេរ Tateyama ក្នុងប្រទេសជប៉ុន ត្រូវបានទទួលរង្វាន់លេខ១នៅក្នុង portrait category៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]