ភ្នំពេញ៖ ហុិន ច័ន្ទនីរ័ត្ន គឺជាពិធីករនិង តារាសម្តែងមួយរូបដែល ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់រូប នៅទូទាំងប្រទេសកម្ពុជាមិនថាក្មេងចាស់ប្រុសស្រីឡើយ។
ជាការការពិតណាស់ ក្រៅពីសមត្ថភាពនិង ភាពល្បីល្បាញទាំងនេះហើយ តារាស្រីរូបនេះក៏មានរូបសម្បត្តិដ៏ស្រស់ស្អាតពីធម្មជាតិទៀតផង ដែលនេះធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កញ្ញាកាន់រីកខ្ពស់ត្រដែតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ក្នុងថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃទិវានៃសេចក្តីស្រលាញ់ ហុិន ច័ន្ទនីរ័ត្ន បានបង្ហាញខ្លួនជាមួយនឹង ការតុបតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំង តាមរបៀបហាយសូរ ដោយស្លៀករ៉ូបផ្កាយ៉ាងសុិចសុី ជាមួយនឹង បូរពណ៍សមួយយ៉ាងឡូយផងដែរ ដែលមើលទៅពិតមានមន្តស្នេហ៍និង ភាពទាក់ទាញខ្លាំងមែនទែន។
យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរពីសម្រស់តារាស្រីរូបនេះ ដែលបានតុបតែងខ្លួនយ៉ាងស្រស់សោភា មើលទៅពិតជាគួរឲ្យស្រលាញ់តែម្តង៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]