អាមេរិក៖ ឆ្កែមួយក្បាលអាយុ៨ឆ្នាំដែលមានឈ្មោះថា Lulu បានល្បីយ៉ាងខ្លាំង បន្ទាប់ពីទទួលមរតករាប់លានពីម្ចាស់ដែលចែកឋានទៅរបស់វា។
យោងតាមសារព័ត៌មានប៉ុស្តិ៍ News Channel 5 បណ្តាំមរតកនោះបានសរសេរថា «ទឹកប្រាក់ចំនួន៥លានដុល្លារនឹងត្រូវផ្ទេរទៅឱ្យអ្នកដែលទុកចិត្តម្នាក់ក្រោយពីខ្ញុំស្លាប់ទៅ ដើម្បីមើលថែឆ្កែររបស់ខ្ញុំ Lulu។» មរតករាប់លានដុល្លារនេះជារបស់លោក Bill Dorris ជាអ្នកមានទ្រព្យសម្បត្តិម្នាក់រស់នៅទីក្រុង Nashville រដ្ឋ Tennessee ដែលលោកបានធ្វើការសម្រេចចិត្តដូច្នេះ មុនពេលទទួលមរណភាពកាលពីឆ្នាំមុននៅអាយុ៨៤ឆ្នាំ ដោយគាត់គ្មានប្រពន្ធទើបគ្មានអ្នកណាអាចស្នងនូវទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLulu នឹងត្រូវស្ថិតក្រោមការមើលថែរបស់លោកយាយ Martha Burton អាយុ៨៨ឆ្នាំ ដែលធ្លាប់បានមើលថែឆ្កែសំណាងនេះក្នុងអំឡុងពេលលោក Dorris ចេញទៅធ្វើជំនួញម្តងៗ។
ចំណែកផ្ទះរបស់ម្ចាស់ឆ្កែនេះគឺកំពុងស្ថិតក្នុងការពិចារណាលើតម្លៃ ដូច្នេះគេមិនច្បាស់ថាវាមានតម្លៃប៉ុន្មាននោះទេ។ ទោះយ៉ាងណាមិត្តភក្តិរបស់លោក Dorris និយាយថា គាត់ជាម្ចាស់ភាគហ៊ុនអចលនទ្រព្យនិងមានការវិនិយោគជាច្រើន។
ទោះយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិដ៏មហាសាលរបស់ Lulu មិនមែនសម្រាប់ចំណាយពាសវាលពាសកាលនោះទេ។ បណ្តាំមរតកនេះគឺអនុញ្ញាតឱ្យលោកយាយ Burton ប្រើសម្រាប់ការចំណាយប្រចាំខែសមរម្យ។
ម្ចាស់ថ្មីរបស់លូលូបាននិយាយថា៖ «ទោះបីជាការទំលាក់លុយចំនួន៥លានដុល្លារលើសត្វឆ្កែ វាមើលទៅដូចជារឿងឆ្កួតមួយក៏ដោយ ក៏គាត់នឹងព្យាយាម។»
នេះមិនមែនជាលើកទីមួយទេដែលម្ចាស់សត្វចិញ្ចឹមបានផ្ទេរទ្រព្យសម្បត្តិទៅឱ្យឆ្កែ។ នៅឆ្នាំ២០១៥ ស្ត្រីម្នាក់នៅ Queens បានសរសេរមរតកទុកទ្រព្យសម្បត្តិរាប់លានដុល្លារ ដែលមានគ្រឿងអលង្ការ មូលនិធិទំនុកចិត្ត (trust fund) និងផ្ទះវិស្សមកាលមួយទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]