ពិតណាស់ ការពពោះអាចផ្លាស់ប្ដូរជីវិត ព្រមទាំងរាងកាយរបស់យើងជារៀងរហូតបាន ទោះបីជាយើងសម្រាលកូនហើយយ៉ាងណាក្ដី។ ជាទូទៅ ម៉ាក់ៗតែងជួបប្រទះការផ្លាស់ប្ដូរនៅលើរាងកាយដូចជា សាច់ដុះ ជាំមុខនៅពេលពពោះ សក់ជ្រុះ និងការផ្លាស់ប្ដូរអារម្មណ៍ជាញឹកញាប់ ប៉ុន្តែការផ្លាស់ប្ដូរមួយចំនួនអាចនឹងមិនវិលត្រលប់មករកសភាពដើមវិញឡើយ។
១. ទំហំជើងអាចរីកធំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ជើងរបស់ម៉ាក់ៗអាចនឹងហើម អំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាមិញ យោងតាមមហាវិទ្យាល័យផ្នែកសម្ភព និងរោគស្ត្រីរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការផ្ទុកទម្ងន់បន្ថែម នៅអំឡុងពេលមានផ្ទៃពោះ អាចដាក់សម្ពាធទៅលើជើងរបស់យើង និងធ្វើឲ្យផ្នែកខូងនៃបាតជើងទៅជារាបស្មើជារៀងរហូត។ កត្តានេះហើយដែលអាចធ្វើឲ្យទំហំជើងរបស់ម៉ាក់ៗធំជាងមុនប្រហែលកន្លះអ៊ីង។
២. ធាត់ជាងមុន
ដើម្បីទប់ទល់ជាមួយនឹងការកើនឡើងនៃទំហំស្បូន អំឡុងពេលពពោះ គ្រោងឆ្អឹងជំនីទាំងមូល ព្រមទាំងឆ្អឹងត្រគាករបស់យើងនឹងរីកមាឌទៅតាមនោះដែរ។ ទោះបីជាស្បូនរបស់យើងនឹងរួមតូចទៅវិញ បន្ទាប់ពីសម្រាល ប៉ុន្តែ ឆ្អឹងត្រគាក និងឆ្អឹងជំនីទាំងមូលរបស់យើងអាចនៅតែរីកធំ ដែលធ្វើឲ្យម៉ាក់ៗធាត់ជាងមុនជារៀងរហូត។
៣. សមត្ថភាពញ៉ាំគ្រឿងស្រវឹងថយចុះ
នៅពេលដែលយើងអាចញ៉ាំគ្រឿងស្រវឹងម្ដងទៀតបាន ម៉ាក់ៗអាចនឹងមានអារម្មណ៍ថាឆាប់ស្រវឹងជាងមុន ដោយគ្រាន់តែញ៉ាំបានបន្តិច។ កត្តានេះ គឺជារឿងធម្មតាប៉ុណ្ណោះនៅពេលដែលយើងខានញ៉ាំគ្រឿងស្រវឹងអស់រយៈពេលយូរខែ ហើយរាងកាយរបស់យើងអាចនឹងបង្កើតភាពធន់ទៅនឹងគ្រឿងស្រវឹងម្ដងទៀត។
៤. ផោមញឹកញាប់
ជាមួយនឹងការលូតលាស់របស់កូនដែលនៅក្នុងផ្ទៃ ម៉ាក់ៗតែងតែប្រឈមជាមួយនឹងបញ្ហាហ្គាសនៅពេលមានទម្ងន់។ ប៉ុន្តែ ទោះបីជាយើងសម្រាលកូនរួចយ៉ាងណាក្ដី ក៏ការផោមញឹកញាប់នៅតែបន្តដដែល។ យោងតាមការសិក្សាមួយក្នុងឆ្នាំ២០១៥ បានបង្ហាញថា ករណីនេះគឺអាចកើតឡើង ពីព្រោះនៅអំឡុងពេលសម្រាលកូន ប្រព័ន្ធសរសៃប្រសាទនៃអាងត្រគាក អាចនឹងត្រូវបានបំផ្លាញ ហើយវាក៏អាចបណ្ដាលឲ្យមានអាការៈលេចលាមក ដែលជាលទ្ធផល យើងអាចនឹងពិបាកគ្រប់គ្រងការផោមបានណាស់។
៥. ចុងសុដន់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ
អតុល្យភាពអ័រម៉ូននៅក្នុងរាងកាយរបស់យើង អំឡុងពេល និងក្រោយពេលសម្រាល ជាមួយនឹងការបំបៅដោះជាប្រចាំ អាចធ្វើឲ្យក្បាលសុដន់របស់យើងកាន់តែរីកធំ ខ្មៅជាងមុន ព្រមទាំងមានអុជពណ៌សតូចៗថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]