កូរ៉េខាងត្បូង៖ ក្រោយពីតារាសម្តែងប្រុស Hyun Bin និងតារាស្រី Son Ye Jin ប្រកាសជាគូស្នេហ៍ជាផ្លូវការរួចមក គូស្នេហ៍តារាមួយគូនេះ​ បានក្លាយជាទីចាប់អារម្មណ៍របស់ទស្សនិកជន កាន់តែខ្លាំងឡើង ជាពិសេសនោះ ហ្វេនៗរបស់អ្នកទាំងពីរ ក៏ទន្ទឹមរង់ចាំថ្ងៃពិសេសផងដែរ ខណៈដែលពួកគេ មានវ័យក៏កាន់តែជ្រេ។

ជាក់ស្តែងនេះ នៅថ្ងៃទី ១៤ ខែកុម្ភៈ មានឃ្លឹបវីដេអីខ្លីមួយ បង្ហាញពីការផ្សាយពាណិជ្ជកម្មរបស់គូស្នេហ៍ថ្មីថ្មោងមួយនេះ បានធ្វើឱ្យមានរំជើបរំជួល ចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរយ៉ាងខ្លាំង បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានភាពច្រណែនតែម្តង ជាពិសេសនោះ វាត្រូវបានចេញផ្សាយក្នុងថ្ងៃ «បុណ្យទិវាស្រលាញ់»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពាណិជ្ជកម្មដែលបានចេញផ្សាយនោះ Son Ye Jin និង Hyun Bin ត្រូវបានគេរាយការណ៍មកថា ត្រូវបានថតមុន កាលពីឆ្នាំទៅ នៅពេលតួអង្គប្រុសស្រីក្នុងរឿង «Crash Landing on You» មួយគូនេះ បានប្រកាសជាសាធារណៈជាមួយទំនាក់ទំនងរបស់ពួកគេកាលពីខែមករាឆ្នាំ ២០២១៕

សូមទស្សនារូបភាពខាងក្រោម៖ 

Hyun Bin និង Son Ye Jin
Hyun Bin និង Son Ye Jin
 Son Ye Jin និង Hyun Bin
Hyun Bin និង  Son Ye Jin
វីដេអូដែលគេបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]