កូរ៉េខាងត្បូង៖ បើទោះបីជាបច្ចុប្បន្ននេះរោងកុនបានកំណត់ចំនួនអ្នកចូលមើលក្នុងអត្រា៥០ភាគរយក៏ដោយ ក៏ CGV (ខ្សែសង្វាក់រោងកុនធំជាងគេរបស់កូរ៉េខាងត្បូង) បានចាប់ផ្ដើមជួលរោងកុនរបស់ខ្លួនសម្រាប់ការលេងហ្គេម ដើម្បីបង្កើតចរន្តប្រាក់ចំណូលថ្មី។ ចំពោះមនុស្ស៤នាក់អាចកក់អេក្រង់បានក្នុងតម្លៃ៩០ដុល្លារ សម្រាប់រយៈពេល២ម៉ោង។ ថ្លៃសេវានេះនឹងកើនឡើងដល់១៣៥ដុល្លារ បន្ទាប់ពីម៉ោង៦ល្ងាច។
អ្នកលេងហ្គេមដែលចង់ជួលអេក្រង់ពីរោងកុន ក៏ចាំបាច់ត្រូវយកហ្គេមផ្ទាល់ខ្លួនមកជាមួយ ឧបករណ៍លេងហ្គេម និងដៃហ្គេមផងដែរដើម្បីយកមកលេង។ បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា gamers គឺពិតជាពេញចិត្តនឹងការរៀបចំមួយនេះណាស់ ដែលអនុញ្ញាតឲ្យពួកគេមានឱកាសទទួលបានបទពិសោធន៍នៃការលេងហ្គេម ជាមួយអេក្រង់ដ៏សែនធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Eui Jeong Lee បាននិយាយថា៖ «គុណភាពសំឡេងពិតជាអស្ចារ្យខ្លាំងណាស់។ សំឡេងបាញ់កាំភ្លើងគឺខ្លាំង ហើយនៅពេលមានអ្វីមួយហោះសំដៅមករកខ្ញុំនៅលើអេក្រង់ ខ្ញុំក៏បានស្រែកផងដែរ។»
ចាប់តាំងពីសេវាកម្មថ្មីនេះដាក់ឲ្យដំណើរការនៅក្នុងឆ្នាំនេះ សាលនានាត្រូវបានគេកក់ច្រើនជាង១៣០ដងរហូតមកទល់ពេលនេះ។ ខណៈពេលអតិថិជនភាគច្រើនត្រូវបានគេបង្ហើបឲ្យដឹងថា ជាបុរសអាយុខ្ទង់៣០ទៅ៤០ឆ្នាំ ក៏មានអ្នកមានគូនិងក្រុមគ្រួសារក៏បានចូលរួមផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]