បរទេស៖ ក្រុមហ៊ុន Apple កំពុងតែលេចព័ត៌មានថាចង់ផលិតឡានបើកបរដោយខ្លួនឯង ដែលគម្រោងនេះមានឈ្មោះថា “Project Titan”។ មហាជនកំពុងតែចង់ដឹងថាតើ Apple នឹងចាប់ផ្តើមបង្កើតបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនេះនៅពេលណា។ ការរំពឹងទុកបានកើនឡើងយ៉ាងខ្លាំងថា ដៃគូប្រកួតប្រជែងជាមួយរថយន្ត Apple កំពុងថ្លឹងថ្លែងពីការគំរាមកំហែងរបស់ Apple car ដល់ឧស្សាហកម្មរថយន្តទាំងមូល។
យោងតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃនេះបានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group លោក Herbert Diess បាននិយាយថា គាត់មិនខ្លាចនឹងឡាន Apple car ឡើយ ហើយ Apple នឹងមិនអាចយកឈ្នះលើឧស្សាហកម្មរថយន្តដែលមានតំលៃ2ទ្រីលានដុល្លាររបស់លោកបានងាយៗនោះទេ។ ដូចការរំពឹងទុក ក្រុមហ៊ុន Apple មិនបានបញ្ជាក់ថាខ្លួនកំពុងចង់ផលិតឡានបើកបរដោយខ្លួនឯងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចគ្នានេះដែរកាលពីឆ្នាំ2006 ពោលគឺមួយឆ្នាំមុនពេលទូរស័ព្ទ iPhone ចេញលើកដំបូង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Palm ដែលនៅពេលនោះគឺជាអ្នកផលិតស្មាតហ្វូនឈានមុខគេម្នាក់បាននិយាយថាក្រុមហ៊ុន Apple ទៅមិនរួចទេ។ ប៉ុន្តែក្នុងឆ្នាំបន្ទាប់ iPhone បានក្តោបក្តាប់ទីផ្សារ ហើយទីបំផុតមានប្រាក់ចំណូលចំនួន65ពាន់លានដុល្លារត្រឹមតែត្រីមាសតែមួយប៉ុណ្ណោះ។
ក្រុមហ៊ុន Volkswagen ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេមួយនៅអឺរ៉ុបនិងនៅជុំវិញពិភពលោក ដែលផ្តល់ឱ្យក្រុមហ៊ុននូវឥទ្ធិពលលេចធ្លោលើឧស្សាហកម្មនេះ។ លោក Diess បាននិយាយថា លោកមិនមានការព្រួយបារម្ភថា Apple ចូលរួមក្នុងទីផ្សារនឹងធ្វើឱ្យរំខានដល់ឥទ្ធិពលរបស់ Volkswagen នោះទេ ទោះបីជា Apple មាននូវជំនាញបច្ចេកវិទ្យាសម្រាប់ផលិតឡានក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកនៅតែមិនខ្លាច ព្រមទាំងថា Apple មិនអាចរង្គោះរង្គើទីផ្សារបានងាយៗនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]