បរទេស៖ តារាចម្រៀងរ៉េបដ៏ល្បីប្រចាំសហរដ្ឋអាមេរិកនាង Nicki Minaj កំពុងតែជួបទុក្ខធំ ខណៈពេលនេះ ឪពុកតារាស្រីរូបនេះ ទទួលមរណភាពក្នុងវ័យ ៦៤ ឆ្នាំ នេះបានយោងតាងគេហទំព័រ Daily Mail បានចុះផ្សាយកាលពីថ្មីៗនេះ។

តាមប្រភពដដែលបានបន្តទៀតថា ប៉ូលីសប្រចាំតំបន់ Nassau បាននិយាយថាលោក Robert Maraj (ឪពុកNicki Minaj) បានដើរឆ្លងផ្លូវ ខណៈពេលនោះ ត្រូវបានបុកដោយរថយន្ត និងជនបង្កហេតុបានព្យាយាមបន្តដំណើរទៅមុខទៀតដោយមិនទទួលខុសត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ហេតុការណ៍បានកើតឡើងនៅទីក្រុង Mineola នៃកោះ Long កាលពីម៉ោង ៦ និង ១៥ នាទីល្ងាចថ្ងៃសុក្រ។ យ៉ាងណាមិញ បន្ទាប់ ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែនោះ លោកត្រូវបានប្រកាសថាបានស្លាប់កាលពីថ្ងៃសៅរ៍នេះ។ ប៉ូលីសកំពុងសាកសួរសាក្សីណាម្នាក់បន្ថែមទៀត ពីការករណីគ្រោះថ្នាក់មួយនេះ៕

សូមចូលរួមរំលែកទុក្ខដល់ Nicki Minaj និងក្រុមគ្រួសារនៃសពផង!

សូមទស្សនារូបភាពខាងក្រោម៖

Nicki Minaj
Nicki Minaj
Nicki Minaj
Robert Maraj (ឪពុកNicki Minaj) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]