ប្រទេសជប៉ុន: ផ្អែកលើទីតាំងភូមិសាស្រ្ត យើងដឹងហើយថា ជប៉ុន ជាប្រទេសអាស៊ីដីកោះមួយ ដែលស្ថិតនៅលើទ្រនទ្វីបថ្មី ជាទីតាំងជំនួបនៃផ្លាកតិចតូនិច និងសម្បូរទៅដោយគ្រោះធម្មជាតិ ដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ និងបន្ទុះភ្នំភ្លើងជាដើម។ យ៉ាងណាមិញ កាលពីថ្ងៃ សៅរ៍ ទី ១៣ កុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសជប៉ុន បានជាប់ប្រទះទៅនិងគ្រោះរញ្ជួយដី កម្រិតខ្ពស់រហូតដល់ទៅ៧,១ រុិចទ័រ តែមិនមានបណ្តាលឲ្យប្រជាជនជប៉ុនបាត់បង់ជីវិតនោះឡើយ។
យ៉ាងណាមិញ កាលពីយប់មិញនេះ ឧតុនិយមជប៉ុន បានចេញផ្សាយការព្យាករណ៍បន្ទាន់មួយបន្ថែមទៀត ដោយឲ្យប្រជាជនជប៉ុនទាំងអស់ប្រុងប្រៀបខ្លួន ខណ:ដែលប្រទេសនិងជួបព្យុះស៊ីក្លូនត្រូពិច២ នៅសមុទ្រជប៉ុន និងមហាសមុទ្រប៉ាស៊ីហ្វិច ដែលនិងបណ្តាលឲ្យមានភ្លៀងធ្លាក់ លាយឡំ និងព្យុះព្រិលនៅទូទាំងប្រទេស។
បន្ទាប់មកនៅថ្ងៃទី ១៦ ត្រូវនិងថ្ងៃអង្គារ និងមានបាតុភូតមួយនៅក្នុងសមុទ្រជប៉ុន ភាគខាងជើងប្រទេស ដែលនឹងបណ្តាលឲ្យព្រិលធ្លាក់ខ្លាំង សូមត្រៀមតាមដាននៅព័ត៌មានទាក់ទងនិងការធ្វើចរាចរណ៍ ហើយនិងត្រៀមលក្ខណ:ទុកជាមុន នៅតំបន់ តូហូគុ និងមានរញ្ជួយដីកម្រិតខ្ពស់ផងដែរ។
គួររំលឹកផងដែរថា ថ្វីបើប្រទេសជប៉ុន ជាប្រទេសដែលតែងតែជួបនិងគ្រោះមហន្តរាយក៏ពិតមែន តែប្រទេសមហាមិត្តមួយនេះ តែងតែជួយមកដល់កម្ពុជា នៅជំនួយ និងការកសាងហេដ្ឋារចនាសម្ព័ននានា ដែលធ្វើឲ្យប្រជាជនកម្ពុជា កាន់តែស្រលាញ់ និងគាំទ្រដល់ប្រទេសជប៉ុនគ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]