ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។
លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន 5000 ទៀតផង។
លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឱ្យដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖
លោកក៏បានបន្តថា៖
ដូចគ្នាទៅនឹងផលិតផល និងសេវាកម្មទាំងអស់របស់សែលកាតផងដែរ Pouk Mak មានភ្ជាប់មកជាមួយដោយការ ផ្តល់ជូនទិន្នន័យឥតគិតថ្លៃចំនួន 2GB ក្នុងមួយខែ ជូនដល់អតិថិជនទាំងអស់របស់សែលកាត ដែលប្រើប្រាស់កម្មវិធីនេះ សរបញ្ជាក់ឱ្យឃើញថាសែលកាត គឺតែងតែគិតគូរ និងតបស្នងជូនដល់សហគមន៍វិញជានិច្ច។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖
លោក វ៉ាតសុន បានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់សែលកាតក្នុងការបង្កើត និងបំពេញនូវជីវិតទាន់សម័យបែបឌីជីថលរបស់មនុស្សគ្រប់គ្នា ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់បន្ទាប់ (Next Industrial Revolution)។ យើងត្រូវប្រាកដថាកម្ពុជា នឹងមិនខកខាននូវឱកាសដ៏ល្អបែបនេះ ដើម្បីក្លាយខ្លួនជាប្រទេសដ៏លេចធ្លោមួយនៅក្នុងតំបន់លើផ្នែកនវានុវត្តន៍ និងអក្ខរកម្មឌីជីថល ដោយក្នុងនោះ សមត្ថភាពដែលអាចទ្រទ្រង់បាន គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកឱកាសទាំងនេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសបំផុតមួយ ដែលពួកយើងបានបើកដំណើរការដាក់ឱ្យប្រើប្រាស់សេវាកម្ម Pouk Mak ទន្ទឹមគ្នានឹងការប្រារព្ធទិវានៃក្តីស្រឡាញ់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជនកម្ពុជា ក្នុងនាមជាប្រតិបត្តិករដែលទទួលបាននូវទំនុកចិត្តខ្ពស់ និងតែងតែនៅគាំទ្រអតិថិជន និងប្រទេសជាតិជាប់ជានិច្ច មិនថាជាពេលវេលាដ៏អំណោយផល ឬលំបាកនោះឡើយ សែលកាត គឺនៅរួមសុខទុក្ខជាមួយពលរដ្ឋខ្មែរជានិច្ច។
លោកអ្នកអាចទាញយកកម្មវិធី Pouk Mak មកប្រើប្រាស់បាននៅលើប្រព័ន្ធ iOS (App Store) និង Android (Play Store)។ សម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃចុងសប្តាហ៍នីមួយៗ អតិថិជនសែលកាតនឹងទទួលបានទិន្នន័យបន្ថែម 500MB ដោយឥតគិតថ្លៃ ក្នុងពេលពួកគេធ្វើការតេចេញជាសំឡេង ឬតាមវីដេអូ។ សម្រាប់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ អាចជាវស៊ីមសែលកាតបានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋាន ដោយក្នុងនោះរួមមាន Wing Mall, NAHM 24 និង Smile Shop។
Pouk Mak អាចប្រើប្រាស់បាននៅថ្ងៃច័ន្ទនេះ ទាំងនៅលើ App store និង Play store (ថ្ងៃទី ១៥ ខែកុម្ភៈ) អមដោយកម្មវិធីសម្ពោធពេញលេញនៃព្រឹត្តិការណ៍ ដើម្បីចែករំលែកដល់ក្រុមគ្រួសារ និស្សិត និងអាជីវកម្មខ្នាតតូច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]