ភ្នំពេញ៖ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ដែលមានការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនោះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកដដែល នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន vivo បានជម្រុញអោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ក្រុមហ៊ុន vivo បានប្រកាសថា នឹងបន្តក្នុងការផ្តល់អោយអ្នកប្រើប្រាស់នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ 2021 នេះ តាមរយៈការឌីស្សាញទៅលើបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo នឹងខិតខំប្រឹងប្រែងក្នុងការបំបែកនូវព្រំដែននូវភាពល្អឥតខ្ចោះនៃការឌីស្សាញទៅលើស្មាតហ្វូនអោយក្លាយជាវត្ថុដ៏សំខាន់មែនទែនក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ការពង្រីកទៅលើការបោះជំហានរបស់ក្រុមហ៊ុន vivo ទៅកាន់ពិភពលោកនៅក្នុងឆ្នាំ 2021
នៅក្នុងឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តរយៈពេលវែងចំនួន 4 នោះ គឺផ្នែកថតរូបភាព ប្រព័ន្ធ ការឌីស្សាញ និងកម្លាំងម៉ាស៊ីន។ លោក Liang Wang ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅនៃផលិតផល Overseas បាននិយាយថា៖
នៅក្នុងពាក់កណ្តាលឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនសម្រាប់ទីផ្សារកម្រិតថ្នាក់កណ្តាល និងទីផ្សារប្រណិតផងដែរ។ ក្រុមហ៊ុននឹងបញ្ចេញនូវស្មាតហ្វូនដែលមានបច្ចេកវិទ្យាទំនើបៗ និងតម្លៃយ៉ាងល្អបំផុត។ ក្រុមហ៊ុន vivo គឺមានមូលដ្ឋានយ៉ាងរឹងមាំនៅក្នុងទីផ្សារជាច្រើនហើយកាលពីឆ្នាំមុននេះ ហើយនៅពេលនេះ ក្រុមហ៊ុននេះ គឺបានក្លាយជាក្រុមហ៊ុន Top 5 នាំមុខគេនៅលើទីផ្សារស្មាតហ្វូនសកលថែមទៀតផង ដែលមានអ្នកប្រើប្រាស់ច្រើនជាង 380 លាននាក់ច្រើនជាង 40 ប្រទេស។ ក្រុមហ៊ុននេះ នៅតែជាម៉ាកយីហោដ៏រឹងមាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈចំនែកទីផ្សាររបស់ខ្លួន និងចំណាត់ថ្នាក់លេខ 2 និងលេខ 3 នៅក្នុងប្រទេសចិន និងឥណ្ឌារៀងគ្នាផងដែរ។ ក្រុមហ៊ុន vivo ក៏មានទីផ្សារល្អនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបប៉ែកខាងលិចផងដែរ។
បន្ថែមពីនេះក្រុមហ៊ុន vivo ក៏ជាដៃគូផ្លូវការរបស់ UEFA EURO 2020 និងឆ្នាំ 2024 ហើយក៏ជានិមិ្មតសញ្ញានៃការពង្រីកជាលលក្ខណៈសកល និងការបម្រើនូវតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀតផង។
លោក Guoliang Liu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្តគម្រោងផែនការរបស់ vivo បាននិយាយថា៖
នៅក្នុងការត្រួសត្រាយផ្លូវថ្មីៗនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវផលិតផលជាច្រើនដែលមានការផ្តោតទៅលើបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ថែមទៀត។ នៅក្នុងនាមជាអ្នកនាំមុខគេទៅលើបច្ចេកវិទ្យា 5G នេះ ក្រុមហ៊ុន vivo បានធ្វើការផលិតទៅលើផលិតផលជាច្រើនដែលមានបច្ចេកវិទ្យា 5G នេះដើម្បីអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យ ហើយក្រុមហ៊ុននេះគឺមានប៉ាតង់ទៅលើបច្ចេកវិទ្យា 5G នេះ ច្រើនជាង 2000 នៅចុងឆ្នាំ 2020 នេះផងដែរ។ ការអភិវឌ្ឍនេះ គឺដោយសារតែភាពរឹងមាំទៅលើផ្នែកសា្រវជ្រាវ និងអភិវឌ្ឍនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន 9។
ការពង្រឹងទៅលើបច្ចេកវិទ្យាថតរូបភាពរបស់ស្មាតហ្វូន
ក្រុមហ៊ុន vivo បានសហការក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ZEISS ដើម្បីអោយខ្លួនក្លាយជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងបច្ចេកវិទ្យានៃការថតរូបភាព។ ក្រុមហ៊ុន vivo និង ZEISS នឹងសហការគ្នាក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានាំមុខនៅក្នុងឧស្សាហកម្មនេះតាមរយៈការដំណើរការនូវបន្ទប់ពិសោធន៍ vivo ZEISS Imaging Lab និងការបង្ហាញនូវយុទ្ធនាការ “vivo ZEISS Master Photography” ថែមទៀតផង។
លោក Zhuo Li ដែលជាប្រធានផ្នែក Digital Imaging Product របស់ក្រុមហ៊ុន vivo បាននិយាយថា៖
ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានអភិវឌ្ឍទៅលើប្រព័ន្ធ Gimbal Camera System ដែលនេះ គឺជាអ្វីដែលត្រូវការបំផុតសម្រាប់អ្នកជំនាញក្នុងការថតរូបភាព និងអ្នកថតកុននោះ។ ក្រុមហ៊ុន vivo ផ្តោតខ្លាំងទៅលើរបកគំហើញថ្មីជាច្រើន និងការឌីស្សាញទៅលើស្មាតហ្វូនកាន់តែមានរូបរាងទាន់សម័យបំផុត។
លោក Guoliang Liu នាយកជាន់ខ្ពស់ផ្នែក Overseas Strategic Planning Center នេះនិយាយថា៖
ក្រុមហ៊ុន vivo ផ្តោតទៅលើភាពសំខាន់នៃការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនក្នុងការផ្តោតទៅលើភាពទាន់សម័យនៃស្មាតហ្វូនរបស់ពួកគេ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់។ កាមេរ៉ារបស់ស្មាតហ្វូនក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ស្មាតហ្វូនផងដែរ។
ប្រព័ន្ធឌីជីថលអេកូឡូស៊ី (Digital Ecosystem) របស់ក្រុមហ៊ុន vivo
នៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមនូវគំនិត VISION+ តាមរយៈការប្រកាសបង្ហាញនូវ OriginOS និងការ upgrades ទៅលើ Platforms សម្រាប់អ្នកអភិវឌ្ឍកម្មវិធីផងដែរ។ VISION+ គឺជាមាតិកាអេកូឡូស៊ីដែលមានការផ្តោតទៅលើ Themes និងធនធានជាច្រើនដែលមានលក្ខណៈអាជីព និងកាថតរូបភាពកាន់តែអស្ចារ្យដែលប្រកបដោយភាពរីករាយបំផុត។ នៅក្នុងការទទួលបាននូវពានរង្វាន់ vivo VISION+ Mobile Photography Awards 2020 នេះ គឺបានបង្ហាញអំពីសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងអំពីការថតរូបភាពនេះ។ OriginOS នេះ គឺជាប្រព័ន្ធប្រតិបត្តិការដែលផ្អែកនៅលើ Android ចុងក្រោយបំផុតរបស់ vivo ដែលមានភាពច្នៃប្រឌិតជាច្រើនកាន់តែអស្ចារ្យជាច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]