ខេត្តសៀមរាម ៖ ពិតណាស់ អ្នកនាង ទ្រី ដាណាត្រូវបានមហាជនខ្មែរស្គាល់ស្ទើរគ្រប់គ្នា ក៏ព្រោះ រូបគាត់ជាមនុស្សដែលចិត្តធម៌ ចូលចិត្តធ្វើការសប្បុរសចេញពីចិត្តបេះដូង។ ជាមួយគ្នានេះ អ្នកនាងពិតជាខុសគ្នាសែនឆ្ងាយពីអ្នកមានទ្រព្យសម្បត្តិនិងកិត្តិយស ដទៃផ្សេងទៀតក៏ព្រោះ អ្នកនាងមិនចូលចិត្តបង្ហាញ អួតអាង ឫអាងអំណាចទឹកប្រាក់សូម្បីបន្តិច ទោះជាមានលុយច្រើនហូរហៀយ៉ាងណាក្តី។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ជាថ្ងៃដ៏ត្រចះត្រចង់និង រីករាយខ្លាំងរបស់នាង ដោយមានការឡើងភូមិគ្រឹះធំស្កឹមស្កៃនៅខេត្តសៀមរាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា អ្នកនាង ទ្រី ដាណា មិនបានរៀបចំកម្មវិធីធំដុំ គគ្រឹកគគ្រេងអញ្ជើញភ្ញៀវអ្វីទេ គ្រាន់តែនិមិត្តព្រះសង្ឃមកសូត្រមន្តនាពេលព្រឹក រួចក៏ចែកអំណោយជាស្បៀងដូចជា អង្ករ ត្រីខ និងមី ព្រមទាំងប្រាក់បន្តិចបន្តួចចំនួន ១០០គ្រួសារផងដែរ។
ដូចនេះ វាបានបង្ហាញយ៉ាងច្បាស់ថា រូបគាត់មានចិត្តសប្បុរសនិងពូកែគិតគូរខ្លាំង ដែលសុទ្ធចិត្តមិនធ្វើកម្មវិធីធំដុំ តែបែរជាទុកប្រាក់ទាំងនោះ មកដាក់ទានដល់គ្រួសារក្រីក្រទាំងនេះទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]