បរទេស៖ ភពអង្គារគឺជាកន្លែងដែលមានយានដល់ទៅបី ហោះទៅក្នុងខែនេះ។ យានស្រាវជ្រាវពីរបានចូលទៅកាន់គន្លងជុំវិញភពក្រហមនេះរួចហើយគឺយាន Tianwen-1 របស់ចិនដែលបានទៅដល់គន្លងកាលពីថ្ងៃទី១០ ខែកុម្ភៈ និងយាន Perseverance របស់ Nasa ដែលនឹងចុះចតលើភពនេះនៅថ្ងៃទី១៨ ខែកុម្ភៈ។ ហើយមួយថ្ងៃមុននេះប្រទេសអារ៉ាប់រួមបានបង្កើតប្រវត្តិសាស្រ្ត ដោយយាន Al Amal (Hope) ចូលទៅក្នុងគន្លងតារាវិថីភពព្រះអង្គារ ហើយបានធ្វើឱ្យប្រទេសអារ៉ាប់រួមក្លាយប្រទេសទី៥ដែលបានទៅដល់ភពព្រះអង្គារ។
បេសកកម្មរបស់យាន Hope របស់អារ៉ាប់ទៅកាន់ភពដទៃនេះ ធ្លាប់បានថតយករូបភាពមួយចំនួននៃភពអង្គារក្នុងអំឡុងពេលធ្វើដំណើររបស់ខ្លួនរួចមកហើយ ប៉ុន្តែវាមិនអស្ចារ្យដូចអ្វីដែលវាបានបញ្ជូនមក កាលពីថ្ងៃអាទិត្យនោះទេ។ ពីចម្ងាយប្រហែល ១៥,៥០០ម៉ាយ (២៥,០០០គម) កាមេរ៉ារបស់យានដែលត្រូវបានគេស្គាល់ជាផ្លូវការថា Emirates eXploration Imager (EXI) បានចាប់យករូបភាពដ៏អស្ចារ្យនៃភពព្រះអង្គារ មានពណ៌លឿងពាក់កណ្តាលនឹងពាក់កណ្តាលទៀតពណ៌ខ្មៅដែលចាំងពីលំហំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីតាំងពិសេសមួយចំនួននៃភពអង្គារអាចមើលឃើញនៅក្នុងរូបភាពផងដែរ។ ដូចជាភ្នំភ្លើង Olympus Mons ដែលជាភ្នំភ្លើងធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ និងភ្នំភ្លើងទាំងបីនៃ Tharsis Montes ក៏លេចចេញមកផងដែរ។ ភ្នំភ្លើង Olympus Mons ត្រូវបានគេគូសក្នុងរង្វង់ក្រហមខាងក្រោម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]