ភ្នំពេញ៖ នាថ្ងៃទី១៣ និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់ស្តង់បង្ហាញជាលើកដំបូងនៅផ្សារទំនើប អ៊ីអន ១ ក្នុងគោលបំណងណែនាំពីគម្រោងខុនដូដ៏ប្រណីត និងប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ ព្រមទាំងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ដូចជាផ្ដល់នូវការប្រឹក្សាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានពិភាក្សា និងបង្ហាញអតិថិជនរាប់រយនាក់នៅក្នុងផ្សារទំនើប អ៊ីអន ១ នូវគម្រោងខុនដូ Urban Village ដ៏ល្បីល្បាញ ដែលទទួលបានពានរង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅអាស៊ី និងពានរង្វាន់ជាច្រើនទៀត។ គម្រោងខុនដូ Urban Village នេះ ក៏ស្ថិតនៅទីតាំងដ៏មានអំណោយផលនៃទីក្រុងរណបថ្មី តាមបណ្ដោយមហាវិថីសម្ដេច តេជោ ហ៊ុន សែន ដោយមានចម្ងាយប្រមាណ ១០ នាទីប៉ុណ្ណោះ ពីកណ្ដាលទីក្រុងភ្នំពេញ។
អ្វីដែលកាន់តែពិសេស នៅក្នុងរយៈពេល២ថ្ងៃនៃការតាំងបង្ហាញនេះគឺ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ២៦ ភាគរយ ព្រមទាំងកាដូពិសេសទូរស័ព្ទទំនើប iPhone 12 ដល់អតិថិជនទាំងអស់ដែលបានទិញខុនដូ។
សម្រាប់អតិថិជនដែលខកខានមិនបានទៅទស្សនា និងមិនទាន់ទទួលបាននូវការប្រឹក្សា ឬមិនទាន់បានទិញខុនដូកាលពីថ្ងៃទី១៣ និង ទី១៤ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា នឹងរៀបចំព្រឹត្តិការណ៍ស្ដង់បង្ហាញនៅផ្សារទំនើប អ៊ីអន ១ ជាថ្មីម្ដងទៀត នៅថ្ងៃទី០៧ និងទី០៨ ខែមីនា ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្ទះក្នុងក្តីស្រមៃ ឬការវិនិយោគលើវិស័យអចលនទ្រព្យ សូមទាក់ទងមកក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា តាមរយៈលេខ ០៧៦ ៣៣៣៣ ៨២២ ដើម្បីទទួលបានសេវាកម្មល្អបំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]