ភ្នំពេញ៖ បាយកាន់តែឆ្ងាញ់ និងមានឱជារសមិនធ្លាប់ជួបក្នុងជីវិតឡើយ ជាមួយនឹងបទពិសោធន៍ឈ្នះរង្វាន់ប្រាក់លាន ដែលមិនធ្លាប់ស្រមៃ និងមិនជឿថាមានរង្វាន់ច្រើនបែបនេះពីមុនមក ប៉ុន្តែបុរសវ័យកណ្តាល​ សួន អ៊ូ បានជួបហើយ។
និយាយដោយមិនលាក់បាំងឈ្មោះ សួន អ៊ូ អាយុប្រហែល 37ឆ្នាំ រស់នៅវាលរិញ ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា ជាទម្លាប់របស់គាត់ក្នុងមួយថ្ងៃលោកតែងតែញ៉ាំ M-150 មួយដបក្រោយបាយថ្ងៃត្រង់ ដើម្បីបំបាត់ភាពងងុយគេង និងដាស់ស្មារតីឲ្យស្វាង ងាយស្រួលក្នុងការបើកបរម៉ូតូឌុបភ្ញៀវដោយមានសុវត្ថិភាព។

មូលហេតុនេះហើយ ដែលធ្វើឲ្យលោកតែងតែជ្រើសរើសភេសជ្ជៈប៉ូវកម្លាំង M-150 ជំនួយថាមពលដល់គាត់អាចប្រកបមុខរបររត់ម៉ូតូឌុបនេះបានយ៉ាងល្អ ហើយលោកតែងតែអ៊ុតមើលគម្របដប M-150 ដើម្បីផ្សងសំណាងឈ្នះរង្វាន់មួយដបៗមកវិញដូចរាល់ដងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅថ្ងៃមួយ ជាថ្ងៃឈប់សម្រាកការងាររបស់ប្រពន្ធគាត់ ហើយលោកបានញ៉ាំបាយថ្ងៃត្រង់ជុំគ្នាជាមួយប្រពន្ធ និងម្តាយរបស់គាត់ ស្រាប់តែបើកចំគម្របដប M-150 ប្លែកជាងរាល់ដង គឺមានលេខច្រើនប្លែក ដែលនោះគឺជាគម្របដបសំណាងដ៏អស្ចារ្យឈ្នះរង្វាន់ 5លានរៀល ដែលលោកមិនធ្លាប់មានសំណាងបែបនេះនៅក្នុងជីវិតរបស់លោកឡើយ។

ការទទួលបានប្រាក់សំណាងដ៏អស្ចារ្យនេះ បានជួយគ្រួសាររបស់លោកដែលកំពុងប្រឈមនឹងបញ្ហាជីវភាព ដោយលោកប្រាប់ថា លោកយកប្រាក់រង្វាន់មួយចំណែកទៅសងបំណុលគេ និងមួយចំណែកទុកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រោះតាំងពីមានការរាតត្បាតនៃជំងឺកូវីដ19 មក លោករត់ម៉ូតូឌុបមិនបានចំណូលដូចមុនទេ ដោយមិនសូវមានមនុស្សច្រើនធ្វីដំណើរទៅមកដូចមុន ហើយស្របពេលក្នុងផ្ទះលោកក៏មានវិបត្តិត្រូវការចំណាយលុយ ហេតុនេះហើយ លោកពិតជាអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150 ដែលបានបង្កើតកម្មវិធីផ្តល់ប្រាក់សំណាងប្រាក់លានពិតៗនេះដល់អតិថិជនទូទាំងប្រទេស ក្នុងនោះមានរូបគាត់ម្នាក់ដែរ ដែលធ្វើឲ្យលោកនិងក្រុមគ្រួសាររំភើបរីករាយខ្លាំង ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងឈ្នះប្រាក់លានភ្លាមៗជូនដល់អតិថិជនក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដងរហូតដល់ 25,000,000,000 រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់!

លោក សួន អ៊ូ ឈ្នះទឹកប្រាក់ ៥ លានរៀលពី M-150

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]