កូរ៉េខាងត្បូង៖ កាលថ្មីៗនេះ តារាសម្តែងស្រីជួរមុខ Song Hye Kyo ដែលគ្រប់គ្នាស្គាល់ជា ហាន់ ជីអ៊ុន បានក្លាយជាតារាម៉ូដែលគម្របមុខ របស់ទស្សនាវដ្តីកូរ៉េ Harper's Bazaar នឹងត្រូវចេញលក់ក្នុងខែមិនា ខាងមុខនេះ។

ភ្លាមៗនោះរូបថតស៊េរីថ្មី ជាច្រើនសន្លឹក របស់តារាស្រីរូបនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលអ្នកនិយមលេងអ៉ីនធើណែត លើកយកមកធ្វើជាប្រធានបទនៅលើបណ្តាញសង្គម នៃរូបរាងថ្មី និងសម្រស់ស្រស់ស្អាតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងដូចការរំពឹងទុក សម្រស់របស់ Song Hye Kyo ពិតជាស្រស់ស្អាតនិងគួរឱ្យទាក់ទាញខ្លាំង ភាពឆើតឆាយក្នុងឈុតប្រ៊េនថ្លៃៗ បានធ្វើឱ្យអ្នកទស្សនាមិនអាចព្រិចភ្នែកបានឡើយ។ លើសពីនេះទៅទៀត ជាមួយរូបរាងថ្មីមានរាងស្លឹម និងទម្រង់មុខមានសភាពតូចជាងមុន បន្ទាប់ពីបានសម្រកទម្ងន់ ថាតើមួយប៉ុស្តី៍ណារបស់នាង ដែលមិនទាក់ទាញ។

យ៉ាងណាមិញ ទោះបីជាមិនមានគម្រោងខ្សែភាពយន្តថ្មីក៏ដោយ តែរូបនាងនៅតែងតែលេចមុខជារឿយៗ លើគម្របទស្សនាវដ្ដតី ក៏ដូចការថតផ្សាយពាណិជ្ជកម្ម ជាពិសេសនោះសម្រស់ដ៏ស្រស់ស្អាតមិនចាស់តាមវ័យរបស់តួស្រីក្នុងរឿង «Descendants of the Sun» គ្មាននរណាម្នាក់គិតថានាងមានអាយុជិតក្បែរ ៤០ ឆ្នាំនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]