ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី សប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ ដើម្បីរីករាយជាមួយនឹងការស្តាប់តន្ត្រីរបស់តារាល្បីៗដូចជា ក្រុមតូច SmallWorld Smallband , លោក ខេមរៈ សេរីមន្ត , អ្នកនាង ឱក សុគន្ធកញ្ញា , កញ្ញា សុខ ពិសី , លោក ស៊ូលី ផេង និង លោក សាយ ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
វីដេអូការប្រគុំតន្ត្រីនេះ ត្រូវបានចូលស្តាប់ និងទស្សនាជាង ១ លានដង ដោយទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដីស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សាយ បាននិយាយថា៖
កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមតាមអនឡាញនេះ បង្ហាញការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យទាំងពីរនេះ។ គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាតែមួយ បានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១៦លាននាក់ គិតចាប់តាំងពីមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩២។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
ប្រជាពលរដ្ឋទាំងអស់ នៅតែអាចបរិច្ចាគទៅកាន់យុទ្ធនាការសប្បុរសធម៌ស្នាមញញឹញនេះ រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការចុចលេខ *២០២១* [បរិមាណទឹកប្រាក់ដែលចង់បរិច្ចាគ] #។
ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច *២០២១*១# ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រី ដូចជាអាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]