បរទេស៖ ក្តីសុបិនថាមានរថយន្តហោះនៅថ្ងៃណាមួយ កាន់តែជិតក្លាយមកជាការពិត បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានផ្តល់ការអនុញ្ញាតដល់យានកូនកាត់បើកលើដីផង ហោះលើអាកាសផង ដែលអាចហោះបានក្នុងល្បឿន100ម៉ាយល៍/ម៉ោង (161 Km/ម៉ោង)។
យាន Terrafugia Transition ទទួលបានវិញ្ញាបនបត្រ Special Light-Sport Aircraft ពីទីភ្នាក់ងារ FAA ដោយផ្តល់ឱ្យវានូវភ្លើងខៀវសម្រាប់ការហោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Terrafugia របស់ចិនមួយនេះ (Geely បានទិញយក) បានបញ្ចាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយសារតែវាបានធ្វើឱ្យពួកគេខិតជិតគោលដៅយកបានការអនុញ្ញាតទាំង FAA និងរដ្ឋបាលជាតិសុវត្ថិភាពចរាចរណ៍និងសុវត្ថិភាពចរាចរណ៍ (NHTSA)។
ក្រោយពីយាន Transition ត្រូវបានអនុញ្ញាតឱ្យហោះហើរហើយ ក្រុមហ៊ុនចង់ទាញយកអត្ថប្រយោជន៍ពីវាដោយការលក់យាននេះ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនប្រហែលជាមិនទាន់អាចទិញបាននៅឡើយ ដោយសារក្រុមហ៊ុន Terrafugia រំពឹងថាយាន Transition នឹងអាចដំណើរការស្របច្បាប់ទាំងបើកលើផ្លូវនិងហោះលើមេឃនៅឆ្នាំ2022ឯណោះ ហើយម្ចាស់វានឹងតម្រូវឱ្យមានទាំងប័ណ្ណបើកបរ និងវិញ្ញាបនបត្ររបស់អ្នកបើកយន្តហោះកីឡា (sport pilot's certificate) ទៀតផង។
បើមើលទៅលើ flight-only version ដំបូងនៃយាននេះ វាមានបំពាក់ស្លាបខាងក្រោយដែលបំពាក់ដោយម៉ាស៊ីន 100កម្លាំងសេះ (75 kW / 101 PS) មាន Rotax 912iS engine ដែលអាចដំណើរការបានដោយប្រេងសាំង ឬឥន្ធនៈយន្តហោះ។ វាអាចឱ្យយន្ដហោះនេះមានល្បឿនរហូតដល់ 100 mph (161 គីឡូម៉ែត្រក្នុងមួយម៉ោង)។
ស្លាបរបស់ Transition ក៏អាចបត់បាន ធ្វើឱ្យយន្ដហោះនេះអាចចតក្នុងកន្លែងដាក់ឡានបានដោយងាយផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]