ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះនៅច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង បានឆែករកឃើញ ករណីដែលពលករខ្មែរចំនួន៤ នាក់ និងស្រ្តីជនជាតិវៀតណាម ចំនួនម្នាក់ បានលួចលាក់ខ្លួនតាមរយ:ដឹកស្វាយ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តែគាប់ជួន ជាមួយនិងការដាក់ចេញនូវអនុក្រឹត្យស្តីពី ការរឹតបណ្តឹងតាមព្រំដែនទៀតនោះ សមត្ថកិច្ច និងមន្រ្តីជំនាញ បានឆែករកឃើញ និងបញ្ចូនពួកគាត់ទៅកាន់កន្លែងធ្វើចត្តាឡឺស័ក រីឯរថយន្ត និងព្រូនឡានសមត្ថកិច្ច បានបញ្ចូនទៅកាន់អធិការដ្ឋានស្រុកកំរៀង ដើម្បីចាត់ការណ៍តាមនីតិវិធីច្បាប់។
យ៉ាងណាមិញ គួររំលឹកផងដែរថា កាលពីយប់មិញនេះ យោងតាមគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយទាក់ទងនិង ការរកឃើញនូវប្រភេទវីរុសថ្មី ដែលជាករណីនាំចូលពីបរទេស ដែលនេះជាសញ្ញាដាស់ស្មារតីដល់ពលរដ្ឋខ្មែរ ឲ្យត្រូវតែបង្កើននូវសុវត្ថិភាពសុខភាព កើនឡើងទ្វេដង ដើម្បីជៀសផុតពីហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី ចូលដល់សហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]