រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនទាំងអស់បានស្គាល់អតីតហ្វ្រេសស៊ីស្រី មុខប្រឹមប្រិយនិងរីករាយ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន នេះរួចមកហើយ ក៏ព្រោះ សព្វថ្ងៃនេះ កញ្ញាបានក្លាយទៅជា ពិធីការិនីល្បីឈ្មោះបោះសម្លេងមួយរូប ក្នុងស្ថានីយប៉ុស្តបាយ័ន។ 

លើសពីនេះទៅទៀត អ្នកគាំទ្ររូបកញ្ញាផ្ទាល់ក៏បានដឹងច្បាស់ថា កញ្ញាជាមនុស្សរឹងមាំ មិនធ្លាប់ស្រក់ទឹកភ្នែកនៅមុខមហាជនឡើយ ហើយក៏មិនធ្លាប់បញ្ចេញអារម្មណ៍កើតទុក្ខអីបន្តិចឡើយ តែខណៈពេលដើរបានសម្ភាសន៍ក្នុងកម្មវិធី <ចឹងហ្អ> នោះទើបដឹងច្បាស់ថា កញ្ញាមិនមែនមិនធ្លាប់មានរឿងមិនសប្បាយចិត្ត ឫកើតទុក្ខអ្វីទេ តែរូបនាងប្រឹងលាក់ទុកម្នាក់ឯង មិនប្រាប់ឫ បញ្ចេញលើប្រព័ន្ធបណ្តាញសង្គមទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ពិតជាកូនដឹងគុណលោកប៉ាអ្នកម៉ាក់ខ្លាំងមែនទែន ក៏ព្រោះ ខ្លួនត្រូវស្រក់ទឹកភ្នែកដំបូងក្នុង ក្រសែភ្នែកមហាជនដោយសារតែ ទទួលបានសំណួរចាក់ដោតពីពិធីករ ដោយសួរថា <ពេលណាដែលដឹងថា អ្នកម្តាយលះបង់ខ្លាំងយ៉ាងណាសម្រាប់ខ្លួន>

គួរបន្ថែមថា រូបកញ្ញា ពិតជាចង់និយាយពាក្យថា អរគុណ និងស្រលាញ់លោកប៉ាអ្នកម៉ាក់ខ្លាំង ហើយរូបនាងក៏បានបន្តថា ពេលបច្ចុប្បន្ន ខ្លួនបានឲ្យពួកគាត់រស់នៅស្រួលនិង សម្រាកនៅផ្ទះដោយ សេចក្តីសុខ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម ៖

កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន