ថៃ៖ កញ្ញា Namon Monchanit ដែលជាអតីតបវរកញ្ញាប្រចាំប្រទេសថៃ កាលពីឆ្នាំ២០១៩ បានទទួលមរណភាពនៅក្នុងអាយុ ២២ឆ្នាំ ក្រោយពីបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍បុកដើមឈើ នៅផ្លូវក្នុងតំបន់ទល់មុខនិងមហាវិទ្យាល័យច្បាប់ ចំណុចប្រសព្វនៃមហាវិទ្យាល័យ ខនកែន ស្ថិតនៅខេត្ត ខនកែន ប្រទេសថៃ។

យើងតាមគេហទំព័រព័ត៌មានរបស់ SANOOK បានចេញផ្សាយពីដំណឹងមរណភាពរបស់នាង ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រំលងបានតែមួយថ្ងៃសោះ ពោលគឺនាងបានជួបនិងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងកំឡុងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ហើយ នាងក៏បានទទួលមរណភាពបាត់បង់ជីវិតនៅក្នុងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ដែលរំលងបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។




យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងមរណភាពរបស់នាងភ្លាម ស្រាប់តែមានហ្វេនៗរបស់នាង ជាច្រើនបានបង្ហោះសារចូលរួមរំលែកមរណទុក្ខរបស់នាង ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់នាងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]