បរទេស៖ បន្ទាប់ពីការបែកបាក់រវាងក្រុមហ៊ុន Hyundai និង Apple លើការចរចារភាពជាដៃគូផលិតរថយន្តអេឡិចត្រូនិចដែលបើកបរដោយខ្លួនឯង Apple បានងាកទៅចរចារជាមួយក្រុមហ៊ុនផលិតរថយន្តដទៃទៀត មួយក្នុងចំណោមនោះត្រូវបានគេរាយការណ៍ថាជាក្រុមហ៊ុន Nissan ដែលបានជួបពិភាក្សាជាមួយក្រុមហ៊ុន Apple នៅក្នុងប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសារព័ត៌មាន Financial Times។ ទោះយ៉ាងណាក៏ដោយ របាយការណ៍បាននិយាយថាការពិភាក្សានោះមិនបន្តសកម្មភាពទៀតទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ក្រុមហ៊ុន Nissan បាននិយាយថា «យើងមិនបានពិភាក្សាជាមួយ Apple ទេ» ការនិយាយបែបនេះបញ្ជាក់ថាប្រសិនបើការពិភាក្សាណាមួយបានកើតឡើងនោះ វាត្រូវបានបញ្ឈប់រួចទៅហើយ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបន្ថែមថា «ទោះបីជាយ៉ាងណា ក្រុមហ៊ុន Nissan តែងតែបើកទូលាយដើម្បីស្វែងរកការសហការ និងភាពជាដៃគូដើម្បីពន្លឿនការផ្លាស់ប្តូរឧស្សាហកម្ម។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Financial Times កិច្ចពិភាក្សានេះមានរយៈពេលខ្លី ហើយមិនបានឈានដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ទេ។ បញ្ហាដោយសារតម្រូវការរបស់ក្រុមហ៊ុន Apple ដែលចង់ឱ្យក្រុមហ៊ុន Nissan ផលិតរថយន្ដតែដាក់មានផ្លាកយីហោ Apple។ COO របស់ Nissan លោក Ashwani Gupta មិនបានបញ្ជាក់ថាបានជួបជាមួយ Apple នោះឡើយ តែនិយាយថា ក្រុមហ៊ុននឹងមិនផ្លាស់ប្តូររបៀបដែលខ្លួនផលិតឡាននោះឡើយ ការរចនា ការផលិត គឺនៅក្រោមប្រេន Nissan ទាំងអស់។
ពាក្យចចាមអារ៉ាមអំពីរថយន្ត Apple car បានលេចឡើងហួសប្រមាណ ចាប់តាំងពីក្រុមហ៊ុន Hyundai បានបញ្ជាក់ថាខ្លួនកំពុងនិយាយជាមួយក្រុមហ៊ុន Apple តែបន្ទាប់មកការចរចារនេះក៏ត្រូវបានបញ្ចប់វិញ។ ជំនួសឱ្យការក្លាយជាក្រុមហ៊ុនផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាចង់បានក្រុមហ៊ុនផលិតរថយន្តមួយដើម្បីផលិតរថយន្តអគ្គីសនី ចំណែក Apple ផ្ទាល់នឹងផលិតបច្ចេកវិទ្យា hardware និង software។ ក្រុមហ៊ុនបានជួបចរចារជាមួយក្រុមហ៊ុនផលិតរថយន្តជាច្រើនអំពីគម្រោងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]